អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ប្រ​កាស​នឹង​ត​តាំង​រឿង​ក្តី​ប្រ​ឆាំង​នឹង​រូប​លោក

អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ប្រ​កាស​នឹង​ត​តាំង​រឿង​ក្តី​ប្រ​ឆាំង​នឹង​រូប​លោក

អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ប្រ​កាស​នឹង​ត​តាំង​រឿង​ក្តី​ប្រ​ឆាំង​នឹង​រូប​លោក

ដាក់​បញ្ចូល​ពេល 14 December 2012, 16:46 AEST

មាន​ការ​ចោទ​ប្រ​កាន់​ជា​ផ្លូវ​ការ​ទៅ​លើ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក Abhisit Vejjajiva ពី​បទ​មនុស្ស​ឃាត​ដោយ​សារ​ការ​បាត់​បង់​ជីវិត​របស់​អ្នក​បើក​រថ​យន្ត​តាក់​ស៊ី​​មួយ​រូប ដែល​​​បាន​សម្លាប់​ដោយ​សារ​កង​កម្លាំង​រដ្ឋា​ភិបាល​នៅ​ពេល​ដែល​មាន​ភាព​ចលា​ចល​កាល​ពី​ឆ្នាំ ២០១០។

លោក​ Abhisit​ និង​អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​របស់​លោកបាន​បដិសេធ​ការ​ចោទ​ប្រ​កាន់​ ហើយ​បន្ត​ថា​ការ​ចោទ​ប្រកាន់​នេះ​មាន​ហេតុ​ផល​ទាក់​ទង​រឿង​នយោ​បាយ។

អតីត ​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​​បាន​ប្រ​កាស​ថា​នឹង​ការ​ពារ​ខ្លួន​លោក​តាម​ប្រ ​ព័ន្ធ​តុលា​ការ ប៉ុន្តែ​លោក​បាន​មាន​ប្រ​សាសន៍​ថា​ប្រ​សិន​បើ​រូ​បលោក​ត្រូវ​បាន​កាត់​ក្តី​ ឲ្យ​មាន​ទោស​ពិត​ប្រា​កដ​មែន​នោះ​ លោក​នឹង​ទទួល​សេច​ក្ដី​សម្រេច​ចិត្ដ​របស់​តុលា​ការ។

​នៅ​ ក្នុង​ភាព​ចលា​ចល​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ និង​ការ​បង្រ្កាប​ដោយ​យោ​ធា​ទៅ​លើ​ក្រុម​អាវ​ក្រ​ហម​ប្រ​ឆាំង​នឹង​រដ្ឋា​ ភិបាល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៩0​នាក់ និង​របួស​ចំនួន ១៩០០​នាក់។

លោក Abhisit Vejjajiva បាន​ការ​ពារ​នូវ​ការ​ប្រើ​ប្រាស់​មធ្យោបាយ​យោ​ធា​ដើម្បី​បញ្ចប់​នូវ​ការ​ ធ្វើ​បាតុកម្ម​តវ៉ា។ សូម​បញ្ជាក់​ថា​ ក្រុម​អាវ​ក្រ​ហម​គឺជា​អ្នក​គាំ​ទ្រ​លោក​ស្រី Yingluck Shinawatra ដែល​បច្ចុ​ប្បន្ន​នេះ​ជា​នាយក​រដ្ឋ​មន្ត្រី៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​