អ្នក​ដែល​ធ្លាប់​បំ​ពេញ​ការ​ងារ​ជា​មួយ​ជន​ជាតិ​អូ​ស្ត្រាលី​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់​នៅ​បាន

អ្នក​ដែល​ធ្លាប់​បំ​ពេញ​ការ​ងារ​ជា​មួយ​ជន​ជាតិ​អូ​ស្ត្រាលី​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់​នៅ​បាន

អ្នក​ដែល​ធ្លាប់​បំ​ពេញ​ការ​ងារ​ជា​មួយ​ជន​ជាតិ​អូ​ស្ត្រាលី​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់​នៅ​បាន

ដាក់បញ្ចូលថ្ងៃ 14 December 2012, 17:09 AEST

គណបក្ស​ប្រ​ឆាំង​អូ​ស្ត្រាលី​បាន​គាំ​ទ្រ​ទៅ​លើ​គោល​នយោ​បាយ​ក្នុង​ការ​ផ្តល់​ទិដ្ឋា​ការ​ថ្មី​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ជួយ​ពន្លឿន​ការ​តាំង​លំ​នៅ​ថ្មី​សម្រាប់​អ្នក​បក​ប្រែ​ជា​ជនជាតិ​អាហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​បំ​ពេញ​ការ​ងារ​ជា​មួយ​ទា​ហាន​អូ​ស្ត្រាលី។

សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ក្នុង​ការ ​ផ្តល់​អា​ទិ​ភាព​ដល់​ជន​ជាតិ​អាហ្វ​ហ្គា​នីស្ថាន​ដែល​បាន​ធ្វើ​ការ​ជា​មួយ​ ជន​ជាតិ​អូ​ស្ត្រាលី​ដោយ​បាន​ធ្វើ​ការ​ព្រ​មាន​ថា ពួក​អ្នក​បក​ប្រែ​ទាំង​នោះ​នឹង​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​នៅ ពេល​ដែល​ទា​ហានបរ​ទេស​​ត្រូវ​បាន​ដក​ចេញ។

រដ្ឋា​ភិបាល​អូ​ ស្ត្រាលី​បាន​ប្រ​កាស​ថា​ជន​ជាតិ​អាហ្វ​ហ្គា​នីស្ថាន​ទាំង​ឡាយ​ណា​ដែល​បាន​ ជួយ​ភ្នាក់​ងារ​អូ​ស្ត្រាលី និង​គ្រួ​សារ​របស់​គេ​នឹង​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់​នៅ​បាន។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រ​ឆាំង​លោក Stuart Robert បាន​មាន​ប្រ​សាសន៍​ថា​វា​​ជា​ការ​វិវឌ្ឍ​មួយ​ដ៏​មាន​សារៈ​សំខាន់៕

រឿង​​សំខាន់​ៗ​