ទស្សនៈមួយចំនួនជុំវិញ​អនាគត​រាជា​និយម​នៅ​កម្ពុជា

ទស្សនៈមួយចំនួនជុំវិញ​អនាគត​រាជា​និយម​នៅ​កម្ពុជា

ទស្សនៈមួយចំនួនជុំវិញ​អនាគត​រាជា​និយម​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 15 December 2012, 17:41 AEST

ប្រវត្តិសាស្ត្រ​បាន​កំណត់​ជាក់​ច្បាស់​ណាស់​ថា កម្ពុជា​បាន​ផ្សារ​ភ្ជាប់​របប​រាជា​និយម​តាំង​ពី​ការ​កកើត​​នគរ​ខ្មែរ​មក​ម៉្លេះ​។ នៅក្រោយពីការយាង​ចូល​ទីវង្គត​របស់​ព្រះ​បរម​រតនៈកោដ្ឋ​សម្តេច​នរោត្តម​សីហនុ ​កាល​ពី​ថ្ងៃ​ ទី១៥ ខែ​តុលា ឆ្នាំ​២០១២ បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ជា​ច្រើន​ពី​អនាគត​រាជា​និយម​នៅ​កម្ពុជា ។

ព្រះរាជា និង​ព្រះមហា​វីរក្សត្រ​ជា​ច្រើន​អង្គ​បាន​ដឹក​នាំ​យ៉ាង​ជោគ​ជ័យ​ក្នុង​ការ​ការ​ពារ​ប្រជា​នុរាស្ត្រ​និង​ប្រទេស​ជាតិ​ឲ្យ​រស់​ក្នុង​ភាព​សុខសាន្ត និង​ថ្កើន​ថ្កាន។ ព្រះ​មហាវីរ​ក្សត្រ​ចុង​ក្រោយ​គឺ​ព្រះ​បរម​រតនៈ​កោដ្ឋ​ដែល​ព្រះ​រាជ​បរម​សព​របស់​ព្រះ​អង្គ​កំពុង​តម្កល់​ទុក​នៅ​ក្នុង​ព្រះ​បរមរាជ​វាំង​នៅ​ឡើយ​ដើម្បី​ទុក​ឲ្យ​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​គោរព​បូជា។

ទស្សនៈ និង​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ទៅ​តាម​ការ​យល់​ឃើញ​រៀងៗ​ខ្លួន​ជុំវិញ​បញ្ហា​អ្នក​ស្នង​រាជ​បាល្ល័ង្គ​បន្ទាប់​ពី​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី។ សូម​ស្ដាប់​របាយការណ៍​ពិស្ដារ​របស់​នាង​ មាន​ សួស្ដី។

 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​