លោក ហ៊ុន សែន​ សម្ពោធ​រោង​ចក្រ​ Yazaki របស់​ជប៉ុន​នៅ​ខេត្ដ​កោះ​កុង​

លោក ហ៊ុន សែន​ សម្ពោធ​រោង​ចក្រ​ Yazaki របស់​ជប៉ុន​នៅ​ខេត្ដ​កោះ​កុង​

លោក ហ៊ុន សែន​ សម្ពោធ​រោង​ចក្រ​ Yazaki របស់​ជប៉ុន​នៅ​ខេត្ដ​កោះ​កុង​

ដាក់​បញ្ចូល​ពេល 17 December 2012, 17:14 AEDT

នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្រ្ដី​ខ្មែរ​ ហ៊ុន សែន​ អញ្ជើញ​ទៅ​ខេត្ដ​កោះ​កុង​ដើម្បី​ធ្វើ​ជា​អធិបតី​ និង​បើក​សម្ពោធ​រោង​ចក្រ​ Yazaki នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កោះកុង​របស់​លោក លី យ៉ុង​ផាត់ នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា។ រោង​ចក្រ​ Yazaki នេះ​គឺជា​រោង​ចក្រ​របស់​ជប៉ុន​ដែល​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​ដែល​នឹង​ត្រូវ ​នាំ​ចេញ​ទៅ​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​ពិភព​លោក​។

តាម​ព័ត៌មាន​ដែល​វិទ្យុ​អូស្រ្ដាលី​ទទួល​បាន​ ប្រជា​ពល​រដ្ឋ​ដែល​នៅ​ត្រើយ​ខាង​កើត​នៃ​ក្រុង​ខេមរ​ភូមិន្ទ​ត្រូវ​បង់​ថ្លៃ​ឆ្លង​ស្ពាន​ឲ្យ​ក្រុមហ៊ុន​របស់​លោក លី យ៉ុង​ផាត់ យ៉ាង​តិច​២ពាន់ ៨​រយ​រៀល ដើម្បី​ទៅ​ទទួល​លោក ហ៊ុន សែន នៅ​ឃុំ​ប៉ាក់​ខ្លង​ ស្រុក​មណ្ឌល​សីមា។ លោក អ៊ិន គង់​ជិត មន្រ្ដី​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ខេត្ដ​កោះកុង​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ឲ្យ​ដឹង​អំពី​ការ​យក​ថ្លៃ​ឆ្លង​ស្ពាន​ចម្ងាយ​២គីឡូម៉ែត្រ​នេះ។

(សំឡេង​លោក អ៊ិន គង់​ជិត)

ការ​យក​ថ្លៃ​ផ្លូវ​ប្រើ​ស្ពាន​នេះ​ផ្ទុយ​ពី​ខេត្ដ​សៀម​រាប​ដែល​ ថ្មីៗ​នេះ​ពល​រដ្ឋ​នៅ​ខេត្ដ​សៀម​រាប​បាន​ស្វាគមន៍​អប​អរ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ថា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ទៅ​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​យក​ប្រាក់​ពី​រថយន្ដ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​កំណាត់​ផ្លូវ​ប្រវែង​១០៥ គីឡូម៉ែត្រ​ចាប់​ពី​ចំណុច​ឃុំ​ត្បែង​ក្នុង​ស្រុក​បន្ទាយ​ស្រី និង​ពី​ចំណុច​ឃុំ​ពពេល​ស្រុក​សូទ្រ​និគម​ ឆ្ពោះ​ទៅ​កាន់​ស្រុក​ស្វាយ​លើ​ខេត្ដ​សៀម​រាប ដើម្បី​រួម​ចំណែក​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​សាធារណ​ជន​ទូទៅ។

លោក​ លី យ៉ុង​ផាត់ គឺជា​មហា​សេដ្ឋី​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន​ក្រោម​ការ​កាន់​កាប់​របស់​លោក​ដែល​ក្នុង​នោះ​រួម​មាន​ចម្ការ​ដាំ​អំពៅ និង​ក្រុមហ៊ុន​ផលិត​ស្ករស​ផង​នៅ​ខេត្ដ​កោះ​កុង​ ហើយ​លោក​ក៏​ជា​សមាជិក​ព្រឹទ្ធ​សភា​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​