ADB បង្ហាញ​​យុទ្ធសាស្រ្ត​​ភាព​​ជា​​ដៃ​គូ​​ជា​មួយ​​កម្ពុជា​​សម្រាប់​​ឆ្នាំ ២០១៣-២០១៥

ADB បង្ហាញ​​យុទ្ធសាស្រ្ត​​ភាព​​ជា​​ដៃ​គូ​​ជា​មួយ​​កម្ពុជា​​សម្រាប់​​ឆ្នាំ ២០១៣-២០១៥

ADB បង្ហាញ​​យុទ្ធសាស្រ្ត​​ភាព​​ជា​​ដៃ​គូ​​ជា​មួយ​​កម្ពុជា​​សម្រាប់​​ឆ្នាំ ២០១៣-២០១៥

ដាក់បញ្ចូលថ្ងៃ 18 December 2012, 17:22 AEST

ក្រុម​មន្រ្តី​សេដ្ឋកិច្ច​នៃ​ធនាគារអភិ​វឌ្ឍន៍​អាស៊ី (ADB) នៅ​ថ្ងៃ​អង្គារ​បាន​ផ្សព្វ​ផ្សាយ​របាយការណ៍​ភាព​​ជា​​ដៃ​​គូ​​របស់​​ខ្លួ​ន​ជាមួយ​កម្ពុជា​សម្រាប់​ពេល​បី​ឆ្នាំ ២០១៣-២០១៥។

សន្និសីទ​កាសែត​ស្តី​ពី​ការ​បង្ហាញ​របាយការណ៍​នោះ មាន​ការ​ចូល​រួម​ពី​លោក Eric Sidgwick នាយក ADB ​ប្រចាំ​កម្ពុជា និង​លោក Peter Brimble ជា​អ្នកសេដ្ឋកិច្ច​​ជាន់​​ខ្ពស់​របស់ ADB ។

របាយការណ៍​ដែល​មាន​រយៈ​ពេល​បី​ឆ្នាំ​ផ្តោត​ជា​សំខាន់​និង​បន្ថែម​ទៅ​លើ​ការ​ផ្តល់​ជំនួយ​សម្រាប់​ទី ក្រុង​​របៀង​តូចៗ, ការ​តភា្ជប់​ពី​ទី​ក្រុង​ទៅ​ជន​បទ, ការ​ប្រែប្រួល​អាកាសធាតុ និង​វិស័យ​ឯក​ជន។

ADB បាន​ធ្វើ​​ផែន​ការយុទ្ធ​សាស្រ្ត​របស់​ខ្លួន​រៀង​រាល់​បី​ឆ្នាំ​ម្តង​ ជាមួយ​កម្ពុជា​ដែល​កាល​ពី​យុទ្ធ​សាស្រ្ត ​ឆ្នាំ​២០០៩-២០១២ មាន​ទឹក​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ព្រម​ទាំង​ជំនួយ​ឥត​សំណង​និង​ហិរញ្ញប្បទាន​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​