អង្គការ​ Unicef​ ​ពន្យារ​ពេល​​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជា​បណ្តោះ​អាសន្ន

អង្គការ​ Unicef​ ​ពន្យារ​ពេល​​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជា​បណ្តោះ​អាសន្ន

អង្គការ​ Unicef​ ​ពន្យារ​ពេល​​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជា​បណ្តោះ​អាសន្ន

ដាក់បញ្ចូលថ្ងៃ 19 December 2012, 17:50 AEDT

មូលនិធិ​សង្គ្រោះ​បន្ទាន់​កុមារ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​ហៅ​ថា​ Unicef​ បាន​និយាយ​ថា​ការ​សម្លាប់​បុគ្គលិក​សុខាភិបាល​ជា​ស្រ្តី​ចំនួន​៥​នាក់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថានក្នុង​ពេល​កន្លង​មក​​នេះ ​នឹង​មិន​អាច​បញ្ឈប់​យុទ្ធនាការ​របស់​អង្គការ​នេះ​ក្នុង​ការ​លុប​បំបាត់​ជំងឺ​ស្វិត​ដៃ​ជើង​កុមារ​នោះ​ឡើយ។

ដំណើរ​ការ​ចាក់​ថ្នាំ​បង្ការ​ត្រូវ​បាន​ពន្យារ​ពេល​នៅ​ក្នុង​ទីក្រុង​ Karachi​ ដែល​ជា​ទី​ក្រុង​ដ៏​ធំ​ជាង​គេ​របស់​ប្រទេស​ប៉ាគីស្ថាន​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​​ដែល​រៀប​ចំ​ទុក​ជា​មុន​ជាប់ៗ​គ្នា​លើ​បុគ្គលិក​​ធ្វើ​ការ​ផ្នែក​សុខភាព។​

​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ទៀត មាន​បុគ្គលិក​សុខាភិបាល​ប្រុស​​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​ Peshawar​ ហើយ​ក៏​មាន​ទាហាន​ ៣​រូប​ទៀត​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ពេល​អម​ដំណើរ​ការពារ​អ្នក​ចាក់​ថ្នាំ​បង្ការ​មួយ​ក្រុម​នៅ​ក្នុង​ភាគ​ពាយព្យ​របស់​ប្រទេស​នេះ។​

​​​​​​លោក​ Tim O'Connor​ អ្នក​នាំ​ពាក្យ​របស់​អង្គការ​ Unicef​ អូស្រ្តាលី​ មាន​ប្រសាសន៍​ថា​ការ​ពន្យារ​ពេល​របស់​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​គឺ​មាន​លក្ខណៈ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​