អូស្រ្តាលី​មាន​កំណើន​ប្រជាជន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ ៣ឆ្នាំ

អូស្រ្តាលី​មាន​កំណើន​ប្រជាជន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ ៣ឆ្នាំ

អូស្រ្តាលី​មាន​កំណើន​ប្រជាជន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ ៣ឆ្នាំ

ដាក់បញ្ចូលថ្ងៃ 19 December 2012, 17:55 AEST

តួលេខ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​​អូស្រ្តាលី​បង្ហាញ​ថា​ប្រទេស​អូស្រ្តាលី​បាន​ទទួល​​កំណើន​ប្រជាជន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ ៣ឆ្នាំ​កន្លង​មក​​នេះ។

ចំនួន​ប្រជាជន​ជា​ទូទៅ​បាន​កើន​ឡើង​ជាង​ ៣សែន​៦ម៉ឺ​នាក់​នៅ​ក្នុង​ឆ្នាំ​មុន​ ហើយ​​ចំនួន​ប្រជា​ពលរដ្ឋ​​សរុប​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​មាន​ចំនួន​ដល់​ទៅ​ ២២លាន៧សែន​នាក់។​

កាល​ពី​ឆ្នាំ​មុន​នេះ ការ​ធ្វើ​ទេសន្តរប្រវេសន៍​ បាន​បន្ថែម​មនុស្ស​ជាង​ ២សែន​នាក់​បន្ថែម​លើ​ចំនួន​​ប្រជាជន​សរុប​​ ក្នុង​អត្រា​​កំណើន​ ២២%​។​

រដ្ឋ​ភាគ​ខាង​លិច​អូស្រ្តាលី​ (Western Australia)​ បាន​ទទួល​​ជន​ផ្លាស់​លំនៅឋាន​មក​ពី​រដ្ឋ​ផ្សេងៗ​ ចំនួន​៧​ម៉ឺន​៨​ពាន់​នាក់​ ជិត​ស្មើ​នឹង​រដ្ឋ​ Queensland​ ផង​ដែរ​ ដែលតែង​តែ​ជា​​រដ្ឋ​ទទួល​ជន​ចំណូល​ថ្មី​​មក​ពី​រដ្ឋ​ផ្សេង​លើស​គេ​នោះ៕

រឿង​​សំខាន់​ៗ​