កម្ពុជា-​ថៃ​បន្តជំរុញ​​ការ​ដក​កង​ទ័ព​​តាម​សាល​ដីកា​របស់​តុលាការក្រុង​ឡាអេ

កម្ពុជា-​ថៃ​បន្តជំរុញ​​ការ​ដក​កង​ទ័ព​​តាម​សាល​ដីកា​របស់​តុលាការក្រុង​ឡាអេ

កម្ពុជា-​ថៃ​បន្តជំរុញ​​ការ​ដក​កង​ទ័ព​​តាម​សាល​ដីកា​របស់​តុលាការក្រុង​ឡាអេ

ដាក់បញ្ចូលថ្ងៃ 20 December 2012, 11:28 AEST

ក្រុមមន្រ្តីក្រុមការងារចម្រុះកម្ពុជា-ថៃ (JWG) បានអះអាងរួមគ្នា​ក្នុងបន្តជំរុញ​ការងារអនុវត្ត​តាម​សាល​ដី​កា​​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ទីក្រុងឡេអេ ដែល​សម្រេច​ឱ្យ​ភាគី​ទាំង​ពីរ​​ដក​​កង​ទ័ព​ចេញ​តំបន់​​ជម្លោះ​​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​លទ្ធ​ផល​​នៃ​កិច្ច​ប្រជុំ​​លើក​ទី៣​​នៃក្រុមការងារ​​រួម​​កម្ពុជា-ថៃ ស្តី​ពី​ការ​អនុវត្ត​​ដីកា​បង្គាប់​​របស់​តុលាការ​​យុត្តិធម៌​អន្តរ​ជាតិ​ចុះ​ថ្ងៃទី​១៨​ខែកក្កដា ឆ្នាំ២០១១ ដែល​បាន​ជួប​ប្រជុំ​នៅ​ទី​ក្រុង​បាង​កក​ ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​អះអាង​យ៉ាង​មុត​មាំ​​ចំពោះ​ការ​អនុវត្ត​ន៍​​ដីកា បង្គាប់​របស់​តុលាការយុត្តិធម៌អន្តរជាតិ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា កិច្ច​ប្រជុំ​​ដែល​​ភាគី​កម្ពុជា ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​​ការ​​ពារ​​ជាតិ ក៏​បាន​គាំ​ទ្រ​ឱ្យ​ភាគី​ទាំង​ពីរ​ជំរុញ​ការ​ដោះ​មីន​រួម​គ្នា។

យ៉ាង​ណា​មិញ​​ភាគី​ទាំង​ពីរ ក៏​យល់​ស្រប​និង​ឯក​ភាព​ផ្តល់​ព័ត៌​មាន​ទៅ​វិញ​ទៅ​មក​​អំពី​ផែន​ការ​កែ​សម្រួល​​កងទ័ព​ចេញ​ពី​តំបន់​​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន តាម​នីតិវិធី​រៀងៗ​ខ្លួន ក្នុងអំឡុង​​ត្រី​មាសទី​១ ឆ្នាំ២០១៣ផងដែរ៕

 

រឿង​​សំខាន់​ៗ​