ឆ្នាំ​២០២០​ អូស្រ្តាលី​នឹង​ផលិត​អគ្គិសនី​២០% ​​​ពី​ថាមពល​ដែល​ផលិត​កកើត​ឡើង​វិញ

ឆ្នាំ​២០២០​ អូស្រ្តាលី​នឹង​ផលិត​អគ្គិសនី​២០% ​​​ពី​ថាមពល​ដែល​ផលិត​កកើត​ឡើង​វិញ

ឆ្នាំ​២០២០​ អូស្រ្តាលី​នឹង​ផលិត​អគ្គិសនី​២០% ​​​ពី​ថាមពល​ដែល​ផលិត​កកើត​ឡើង​វិញ

ដាក់បញ្ចូលថ្ងៃ 19 December 2012, 17:26 AEST

អាជ្ញាធរ​ទទួល​បន្ទុក​ការ​ប្រែ​ប្រួល​អាកាសធាតុ​អូស្រ្តាលី​បាន​ផ្តល់​អនុសាសន៍​ថា​អូស្រ្តាលី​គួរតែ​រក្សា​គោល​ដៅ​សម្រាប់​ថាមពល​កកើត​​ឡើង​វិញ​​នៅ​ក្នុង​​កម្រិត​គោល​ដៅ​បច្ចុប្បន្ន។

កម្រិតគោល​ដៅ​បច្ចុប្បន្ន​នេះ​គឺថា ​នៅ​ក្នុង​ឆ្នាំ​ ២០២០​ ​ការ​ផលិត​អគ្គិសនី​ចំនួន​២០% ​​​​នឹង​មាន​ប្រភព​ចេញ​ពី​ថាមពល​ដែល​កកើត​ឡើង​វិញ។​

កម្រិត​គោល​ដៅ​នេះ​គឺ​ត្រូវ​បាន​គេ​កំណត់​ឡើង​ដោយ​ផ្អែក​ទៅ​លើ​​បរិមាណ​​អគ្គិសនី​ដែល​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ឆ្នាំ​ ២០០០។​

អ្នក​ដែល​ជំទាស់​នឹង​ការ​ដាក់​កម្រិត​គោល​ដៅ​នេះ​និយាយ​ថា​​ គោល​ដៅ​នេះ​គួរ​តែ​កាត់​បន្ថយ​ ដោយ​សារ​ប្រទេស​អូស្រ្តាលី​កំពុង​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើ​ប្រាស់​ថាមពល។​

ក៏​ប៉ុន្តែ​ អាជ្ញាធរ​ទទួល​បន្ទុក​ការ​ប្រែ​ប្រួល​អាកាសធាតុ​និយាយ​ថា​ការ​ផ្លាស់​ប្តូរ​ណា​មួយ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ទំនុក​ចិត្ត​ពី​​​វិនិយោគិន៕

រឿង​​សំខាន់​ៗ​