មេធាវី​អន្តរជាតិ​បី​រូប​ការពារ​ក្ដី​​ឲ្យ​លោក​ នួន ​ជា​ ​លា​ឈប់​​នៅ​ចុង​ឆ្នាំ​នេះ

មេធាវី​អន្តរជាតិ​បី​រូប​ការពារ​ក្ដី​​ឲ្យ​លោក​ នួន ​ជា​ ​លា​ឈប់​​នៅ​ចុង​ឆ្នាំ​នេះ

មេធាវី​អន្តរជាតិ​បី​រូប​ការពារ​ក្ដី​​ឲ្យ​លោក​ នួន ​ជា​ ​លា​ឈប់​​នៅ​ចុង​ឆ្នាំ​នេះ

ដាក់បញ្ចូលថ្ងៃ 20 December 2012, 16:38 AEST

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដែល​ជា​តុលាការ​កាត់​ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​របប​ខ្មែរ​ក្រហម​ បាន​ជួប​នូវ​ដំណើរ​វិវឌ្ឍន៍​ថយ​ក្រោយ​ថ្មី​មួយ​ទៀត​ដោយ​សារ​ការ​លា​ឈប់​នៃ​មេធាវី​អន្តរជាតិ​បី​នាក់​ ដោយ​ពួក​គេ​បាន​និយាយ​ថា​មាន​ការ​លូក​ដៃ​ខាង​នយោបាយ​ទៅ​ក្នុង​កិច្ចការ​របស់​តុលាការ​នេះ។

នេះ​គឺ​ជា​កា​​រ​វិវឌ្ឍ​ថ្មី​បំផុត​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ ដែល​ជា​យូរ​មក​ហើយ​តែង​តែ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ មាន​ការ​ជ្រៀត​ជ្រែក​ចូល​ពី​ខាង​រដ្ឋាភិបាល​ និង​ទើប​តែ​បាន​បញ្ចប់​បាន​​នូវ​សំណុំ​រឿង​តែ​មួយ​ករណី​ប៉ុណ្ណោះ។​

លោក​មេធាវី​អន្តរជាតិ​ Andrew Lanuzzi ​បាន​មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ​ថា​ មេធាវី​បី​រូប​នៃ​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ នួន ​ជា​ បងធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម​នឹង​ឈប់​ពី​ការងារ​នៅ​ចុង​ឆ្នាំ​នេះ។​

កាល​ពី​គ្រា​​មុន​មេធាវី​ទាំង​បី​រូប​នេះ​ បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ជ្រៀត​ជ្រែក​ចូល​នៅ​ក្នុង​កិច្ចការ​តុលាការ​ ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​នីតិវិធី​ និង​ថា​ កូនក្ដី​របស់​ពួក​គេ​នឹង​មិន​អាច​ទទួល​បាន​នូវ​ការ​កាត់​ក្ដី​មួយ​ប្រកប​ដោយ​យុត្តិធម៌​នោះ​ទេ។​

ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ ចៅក្រម​អន្តរជាតិ​ចំនួន​ពីរ​រូប​ក៏​បាន​លា​ឈប់​ពី​ការ​ងារ​តុលាការ​នេះ​ដែរ​ ដោយ​មាន​ភាព​ចម្រូង​ចម្រាស់​ស្ដី​អំពី​បញ្ហា​ថា​តើ​តុលាការ​នេះ​គួរ​ធ្វើ​ការ​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​នៃ​របប​ខ្មែរ​ក្រហម​បន្ថែម​ទៀត ឬ​យ៉ាង​ណា​៕​ 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​