ឆ្នាំ​២០១២​​ ការ​សម្លាប់​អ្នក​យក​ព័ត៌មាន​​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ក្នុង​ពិភព​លោក

ឆ្នាំ​២០១២​​ ការ​សម្លាប់​អ្នក​យក​ព័ត៌មាន​​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ក្នុង​ពិភព​លោក

ឆ្នាំ​២០១២​​ ការ​សម្លាប់​អ្នក​យក​ព័ត៌មាន​​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ក្នុង​ពិភព​លោក

ដាក់បញ្ចូលថ្ងៃ 20 December 2012, 16:47 AEST

ក្រុម​ឃ្លាំ​មើល​វិស័យ​ព័ត៌មាន​អន្តរជាតិ​មួយ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ ការ​សម្លាប់​អ្នក​យក​ព័ត៌មាន​មាន​ការ​កើន​ឡើង​ច្រើន​ជាង​គេ​នៅ​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​មក​នេះ​ ចាប់​តាំង​ពី​មាន​ការ​ឃ្លាំ​មើល​តាម​ដាន​ពី​ករណី​នេះ​មក។

ក្រុម​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders) ​បាន​និយាយ​ថា​ មាន​អ្នក​យក​ព័ត៌មាន​ចំនួន​ ៨៨​នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​ដែល​ចំនួន​នេះ​គឺ​ច្រើន​ជាង​តួលេខ​ឆ្នាំ​មុខ​ចំនួន​មួយ​ភាគ​បី​ ដែល​បណ្ដាល​មក​ពី​ក្រុម​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​តំបន់​ជម្លោះ​បាន​បង្ក្រាប​មក​លើ​បណ្ដា​អ្នក​យក​ព័ត៌មាន​ដែល​ជា​ជន​ស៊ីវិល។​

អង្គការ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៉ារីស​នេះ ​បាន​ឲ្យ​ដឹង​ថា​ តំបន់​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​គេ​សម្រាប់​អ្នក​យក​ព័ត៌មាន​គឺ​នៅ​ប្រទេស​ស៊ីរី, ​សូម៉ាលី ​និង​ប៉ាគីស្ថាន។​

លោក​ មៀច ​សុវណ្ណារ៉ា ​ពី​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​នៅ​សហរដ្ឋ​អាម៉េរិក​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio​ Australia ​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​ មាន​ការ​សម្លាប់​អ្នក​​យក​ព័ត៌មាន​ខ្មែរ​ចំនួន​១២​នាក់។​

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​អ្នក​យក​ព័ត៌មាន​ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។​

កញ្ញា​ សន រ៉ាមាណា ​មន្ត្រី​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពេញ​លេញ​ និង​ត្រឹមត្រូវ​នៅ​គ្រប់​ករណី​ដែល​មាន​ការ​សម្លាប់​អ្នក​យក​ព័ត៌មាន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​