​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​មួយ​រូប​បាន​ត្រូវ​កាត់​ទោស​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​សត្វ​ខ្លា

​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​មួយ​រូប​បាន​ត្រូវ​កាត់​ទោស​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​សត្វ​ខ្លា

​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​មួយ​រូប​បាន​ត្រូវ​កាត់​ទោស​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​សត្វ​ខ្លា

ដាក់បញ្ចូលថ្ងៃ 20 December 2012, 16:52 AEST

ឧបនាយក​រដ្ឋមន្ត្រី​ថៃ​មួយ​រូប​បាន​ត្រូវ​កាត់​ទោស​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​សត្វ​ខ្លា​ទៅ​កាន់​ប្រទេស​ចិន។

លោក​ Plodprasop ​Suraswadi ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​សត្វ​ខ្លា​ចំនួន​ ១០០​ក្បាល​ពី​សួន​សត្វ​ដ៏​មាន​ប្រជាប្រិយ​មួយ​នៅ​ទីក្រុង​បាងកក។ ​

តាម​ច្បាប់​អន្តរជាតិ​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វ​ខ្លា​ និង​បំណែក​ធាតុ​សត្វ​ខ្លា​គឺ​ត្រូវ​បាន​ហាម​ខាត់​ដាច់​ខាត​ លើកលែង​តែ​វា​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ដោយ​មាន​មូលហេតុ​មួយ​ចំនួន​ដូច​ជា​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ជា​ដើម។​

គេ​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​កាត់​ទោស​នេះ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ទសវត្ស​ក្រោយ​មក​នោះ​ទេ។​

ក្រោយ​ពី​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​ការ​ធានា​ លោក​ Plodprasop​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ លោក​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​សត្វខ្លា​មែន។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​លោក​បាន​បដិសេធ​ថា​លោក​ពុំ​បាន​ប្រព្រឹត្ត​ខុស​នោះ​ទេ៕

រឿង​​សំខាន់​ៗ​