ប្រធានាធិបតី​ស្ត្រី​​ដំបូង​គេ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង

ប្រធានាធិបតី​ស្ត្រី​​ដំបូង​គេ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង

ប្រធានាធិបតី​ស្ត្រី​​ដំបូង​គេ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង

ដាក់បញ្ចូលថ្ងៃ 20 December 2012, 16:59 AEST

លោក​ស្រី​ Park Geun-hye ​គឺជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ទើប​ជាប់​ឆ្នោត​នឹង​ត្រូវ​រង់​ចាំ​ពីរ​ខែ​ទៀត​មុន​នឹង​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​។

ទោះ​បី​ជាយ៉ា​ង​នេះ​ក្ដី​ ស្ត្រី​មួយ​ចំនួន​ជឿ​ថា​ ពួក​គេ​មាន​អនាគត​ភ្លឺ​ស្វាង​ទៅ​ហើយ​ដោយ​សារ​ការ​ដឹកនាំ​របស់​កូន​ស្រីនៃ​មេដឹកនាំ​ម្នាក់​ដែល​បាន​ដឹកនាំ​ប្រទេស​អស់​១៨​ឆ្នាំ​មក​នោះ។​

លោកស្រី​ Park Guen-hye ​បាន​បំពេញ​តួនាទី​ជា​ស្ត្រី​ដឹក​នាំ​គេ​ ក្រោយ​ពេល​ដែល​ម្ដាយ​លោកស្រី​ត្រូវ​បាន​រង​ការ​ធ្វើ​ឃាត​កាល​ពី​ ៤០​ឆ្នាំ​មុន។​ ឥឡូវ​នេះ​លោកស្រី​មក​កាន់​តំណែង​ការងារ​របស់​ឳពុក​លោកស្រី​ដែល​ធ្លាប់​ជា​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ពី​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៧៩។​

លោកស្រី ​ Park Guen-hye ​បាន​មាន​ប្រសាសន៍​ថា​ លោកស្រី​នឹង​ផ្ដល់​នូវ​ឱកាស​ថ្មី​ដល់​មនុស្ស​គ្រប់​រូប៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​