កម្ពុជា អាម៉េរិក​រួម​គ្នា​កសាង​សមត្ថភាព​ដោះ​​មីន​

កម្ពុជា អាម៉េរិក​រួម​គ្នា​កសាង​សមត្ថភាព​ដោះ​​មីន​

កម្ពុជា អាម៉េរិក​រួម​គ្នា​កសាង​សមត្ថភាព​ដោះ​​មីន​

ដាក់បញ្ចូលថ្ងៃ 21 December 2012, 16:28 AEST

ក្រុម​មន្រ្តី​កម្ពុជា​ ​និង​អាម៉េ​រិក​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ថ្លែង​អះ​អាង​រួម​គ្នា​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​​កម្ពុជា ​និង​ពិ​ភព​លោក​ តាម​រយៈ​សកម្ម​ភាព​ដោះ​មីន​ ដែល​កម្ពុជា​ បាន​និង​កំពុង​បំ​ពេញ​បេ​សក​កម្ម​​អន្តរ​ជាតិ​ ក្រោម​ឆ័ត្រ​​អង្គ​ការ​​សហ​ប្រជាជាតិ។

ថ្លែង​​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​មន្រ្តី​ដោះ​ មីន​កម្ពុជា​ (CMAC) លោក ចេហ្វ ដាយហ្គល ភារៈ​​ធា​​រី​​អា​ម៉េ​រិក​ប្រ​ចាំ​កម្ពុជា​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ការ​បណ្តុះ​បណ្តាល​នេះ​ ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​​​ប្រែង​​របស់​អា​ម៉េ​រិក​ ចំ​ពោះប្រ​​ទេស​នា​នា​ក្នុង​ក្រប​ខ័ណ្ឌ​តំបន់​ ជា​ពិ​សេស​ប្រ​ទេស​កម្ពុជា​ ដែល​បាន​រង​គ្រោះ​​ដោយ​សារ​សង្រ្គាម។

​លោក​ ហេង រតនា អគ្គ​នា​យក​ CMAC បាន​ចាត់​ទុក​ថា​​ ការ​ជួយ​របស់​អាម៉េ​រិក​នា​គ្រា​នេះ​ មិន​ត្រឹម​​​តែ​ជួយ​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ពិ​ភព​លោក​ផង​ដែរ​ ជា​ពិ​សេស​បណ្តា​​ប្រទេស​មួយ​ចំនួន​ដែល​រង​គ្រោះ​ដោយ​សារ​មីន​ និង​ក្រោម​បេ​សកកម្ម​ដឹក​នាំ​ដោយ​អង្គ​ការ​សហ​​ប្រជា​ជាតិ។ លោក​បាន​ឱ្យ​ដឹង​ថា​ CMAC បាន​ជួយ​ទៅ​ដោះ​មីន​នៅ​ប្រទេស​មួយ​ចំនួន​ផង​ដែរ​ ដូច​​ជា​នៅ​ស៊ូ​ដង់​ ស៊ូ​ដង់​ខាង​ត្បូង​ លីបង់​ ស៊ីរី​ ឆាដ​ អាហ្វ្រិក​កណ្តាល​ និង​មិន​​តែ​ប៉ុណ្ណោះ​ក៏​បាន​​បង្ហាញ​​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​អង់ហ្គោ ​ឡា​ ថៃ​ ភូមា​ ឡាវ​ ជា​ដើម​ផងដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​