មេ​ដឹក​នាំ​បក្ស​ប្រឆាំង​អូស្រ្តាលី​រង​ការ​រិះ​គន់​ចំពោះ​​គោល​នយោបាយ​ជន​អន្តោប្រវេសន៍

មេ​ដឹក​នាំ​បក្ស​ប្រឆាំង​អូស្រ្តាលី​រង​ការ​រិះ​គន់​ចំពោះ​​គោល​នយោបាយ​ជន​អន្តោប្រវេសន៍

មេ​ដឹក​នាំ​បក្ស​ប្រឆាំង​អូស្រ្តាលី​រង​ការ​រិះ​គន់​ចំពោះ​​គោល​នយោបាយ​ជន​អន្តោប្រវេសន៍

ដាក់​បញ្ចូល​ពេល 21 December 2012, 16:32 AEDT

នាយក​ប្រ​តិបត្តិ​អង្គការ​ទស្សន​ពិ​ភព​លោក សាខា​ប្រទេស​អូ​ស្ត្រាលី លោក Tim Costello បាន​មាន​ប្រ​សាសន៍​ថា​ លោក Tony Abott មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​អូ​ស្ត្រាលី​គួរ​ពិ​ចារណា​ថា​ តើ​ពិ​ភព​លោកនឹង​យល់​ឃើញ​យ៉ាង​ដូច​ម្តេច​​ចំពោះ​ទស្សនៈ​របស់​លោក​ស្ដី​អំ​ពី​ជន​ភៀស​ខ្លួន។

លោក Tony Abbott ​បាន​លើក​ឡើង​ថា ការ​បង្កើន​ការ​ទទួល​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​មនុស្ស​ធម៌​រហូត​ដល់​ ពីរ​សែន​នាក់នោះ ​គឺ​ជា​ការ​ខ្ជះ​ខ្ជាយ​ថវិកា​ជាតិ។

លោក Costello បន្ត​ទៀត​ថា ការ​លើក​ឡើង​របស់​គណបក្ស​ប្រ​ឆាំង​នេះ​អាច​ត្រូវ​គេ​យល់​ថា​ជា​ការ​ល្អ​នៅ​ ក្នុង​ប្រ​ទេស ប៉ុន្តែ​ចំពោះ​រួប​លោក​មិន​គិត​ថា​ជា​ការ​ត្រឹម​ត្រូវ​នោះ​ទេ។

លោក Tim Costello មានប្រសាសន៍​ថា​ សង្គម​ពលរដ្ឋ​​នៅអូ​ស្ត្រាលី​ជាញឹក​ញយ​​មាន​អា​កប្បកិរិយា​រើស​អើង ដោយ​ភ្លេច​គិត​ថា​ប្រ​ជា​ជាតិ​អូស្រ្តាលី​ ​បាន​ស្ថាប​នា​ឡើង​ដោយ​សារ​តែ​ការ​រួម​រួម​ចំណែក​ពី​​ជន​អន្តោប្រវេសន៍ ដែល​ពួក​គេ​​បានទទួល​ឱ​កាសដើម្បី​រស់​នៅ​ទីនេះ។ ម្យ៉ាងទៀត​រដ្ឋាភិបាល​យើង​កំពុង​ចំណាយ​ថវិកា​សម្រាប់លើក​ទឹក​ចិត្ត​​ដល់​ការ ​បង្កើត​កូន​កើត​ថ្មី និង​ក្នុង​មធ្យោបាយ​​ផ្សេង​ទៀត​ដើម្បី​ព្យា​យាម​កសាង​​កម្លាំង​ពលកម្ម​នា​ ពេល​អនា​គត។ ទាំង​ការ​ទទួល​យក​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន និ​ងការ​កើត​កូន​ថ្មី​សុទ្ធ​សឹង​តែបញ្ហា​ដែល​​ត្រូវ​ចំណាយ​ថវិកា ហើយ​លោក​​​គិត​ថា​ គេ​មិន​ត្រូវ​លើក​យក​អំពី​ការ​ខ្ជះ​ខ្ជាយ​ថវិកា​មក​ដាក់​លើ​បញ្ហា​ឡើយ៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​