លោក Julian Assange ស្តី​បន្ទោស​រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ដែល​មិន​បាន​ជួយ​រូប​លោក

លោក Julian Assange ស្តី​បន្ទោស​រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ដែល​មិន​បាន​ជួយ​រូប​លោក

លោក Julian Assange ស្តី​បន្ទោស​រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ដែល​មិន​បាន​ជួយ​រូប​លោក

ដាក់​បញ្ចូល​ពេល 21 December 2012, 16:45 AEDT

លោក Julian Assange បាន​ថ្លែង​នូវ​សុន្ទរកថា​ក្នុង​ឱកាស​បុណ្យ​ណូ​អែល​នេះ​ពី​ស្ថាន​ទូត​អេ​ក្វា​ទ័រ​នៅ​ទី​ក្រុង​ឡុងដ៍​ ដែល​នៅ​ក្នុង​សុន្ទរ​កថា​នោះ​ លោក​បាន​សសើរ​នូវ​ការ​ងារ​ជា​បន្ត​បន្ទាប់​នៃ​អង្គការ​ដែល​លោក​បាន​បង្កើត​គឺ WikiLeaks។

លោក Assange បាន​រស់​នៅក្នុង​ស្ថាន​ទូត​នេះ​ចាប់​តាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ ដើម្បីគេច​វេស​ពី​ការធ្វើ​បត្យា​ប័ន​ទៅ​កាន់​ប្រ​ទេស​ស៊ុយ​អែត​ដើម្បី​សួរ​ ចម្លើយ​ទាក់​ទង​ទៅ​នឹង​ការ​ចោទ​ប្រ​កាន់​រឿង​អា​ស្រូវ​ផ្លូវ​ភេទ។

លោក ​ក៏​បាន​ប្រើ​ប្រាស់​សុន្ទរ​កថា​ដែល​ថ្លែង​ពីរាន​ហាល​នៃ​ស្ថាន​ទូត​ធ្វើ​ការ ​ស្តី​បន្ទោស​រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ផង​ដែរ​ ដែល​មិន​បាន​ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ក្នុង​ការជួយ​រូប​លោក។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ថ្លែង​ថា វា​មិន​យឺត​ពេល​ពេក​នោះ​ទេ​ ដែល​រដ្ឋា​ភិបាល​អាច​ប្តូរ​នូវ​យុទ្ធសាស្រ្ត​របស់​ខ្លួន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​