អ្ន​ក​វិទ្យា​សាស្រ្ត​ប្រ​កាស​ថា​មនុស្ស​យន្ត​នឹង​មាន​តួ​នាទី​កាន់​តែ​ច្រើន​

អ្ន​ក​វិទ្យា​សាស្រ្ត​ប្រ​កាស​ថា​មនុស្ស​យន្ត​នឹង​មាន​តួ​នាទី​កាន់​តែ​ច្រើន​

អ្ន​ក​វិទ្យា​សាស្រ្ត​ប្រ​កាស​ថា​មនុស្ស​យន្ត​នឹង​មាន​តួ​នាទី​កាន់​តែ​ច្រើន​

ដាក់​បញ្ចូល​ពេល 21 December 2012, 16:48 AEST

អ្នក​វិទ្យា​សាស្រ្ត​អូ​ស្ត្រាលី​​សម្រេច​បាន​ជោគ​ជ័យ​លើ​របក​គំហើញ​មួយ​លើ​សត្វ​កន្ទុំ​រុយ ដែល​របក​គំហើញ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​គេ​បង្កើន​នូវ​តួ​នាទី​របស់​មនុស្ស​យន្ត​បាន។

មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ប្រ​ព័ន្ធ​ប្រសាទ​នៃ​សាកល​វិទ្យា​ល័យ Adelaide បាន​រក​ឃើញ​ថា​សត្វ​កន្ទុំ​រុយ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ដូច​មនុស្ស​ដែរ។

លោក ​សា​ស្រ្តា​ចារ្យ David O'Carroll បាន​មាន​ប្រ​សាសន៍​ថា​នៅ​ពេល​ដែល​សត្វ​កន្ទុំ​រុយ​បាន​ជ្រើស​រើស​យក​គោល​ដៅ​ ណា​មួយ​នៅ​ក្នុងហ្វូង​សត្វ​ហើយ វា​មិន​គិត​ពី​សត្វ​ដទៃ​ដែល​នឹង​ចាប់​វា​ជា​អា​​ហារ​នោះ​ទេ។

លោក ​បាន​បន្ត​ទៀត​ថា ដោយ​សារ​តែ​ខួរ​ក្បាល​របស់​សត្វ​នេះ​មាន​ភាព​សា​មញ្ញ វា​អាច​ជួយ​វិស្វ​ករ​ក្នុង​ការ​ផលិត​​មនុស្ស​យន្ត​ដែល​មាន​ភាព​ឆ្លាត​វៃ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​