នគរ​បាល​ចិន​ចាប់​ខ្លួន​មនុស្ស​ជិត​មួយ​ពាន់​នាក់​ពី​ការ​ផ្សព្វ​ផ្សាយ​ថ្ងៃ​ពិភពលោក​រលាយ

នគរ​បាល​ចិន​ចាប់​ខ្លួន​មនុស្ស​ជិត​មួយ​ពាន់​នាក់​ពី​ការ​ផ្សព្វ​ផ្សាយ​ថ្ងៃ​ពិភពលោក​រលាយ

នគរ​បាល​ចិន​ចាប់​ខ្លួន​មនុស្ស​ជិត​មួយ​ពាន់​នាក់​ពី​ការ​ផ្សព្វ​ផ្សាយ​ថ្ងៃ​ពិភពលោក​រលាយ

ដាក់​បញ្ចូល​ពេល 21 December 2012, 16:55 AEDT

នគរ​បាល​នៅ​ប្រ​ទេស​ចិន​បាន​ចាប់​ខ្លួន​សមា​ជិក​ក្រុម​​​សាសនា​មាន​ជំនឿ​លើ​ថ្ងៃ​អវសាន​នៃ​ពិភពលោក​​​​ប្រ​មាណ​ជិត​មួយ​ពាន់​នាក់​ដោយ​ការ​ផ្សព្វ​ផ្សាយ​នូវ​ពាក្យ​ចចាម​អា​រ៉ាម​ដែល​ថា​ពិ​ភព​លោក​យើង​នឹង​​ឈាន​ដល់​ថ្ងៃ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​។

ថ្ងៃ​ទី ២១ ខែ​ធ្នូ​នេះ​ គឺ​ជា​ថ្ងៃ​បញ្ចប់​សករាជ​នៅ​ក្នុង​​ប្រ​ក្រ​តិ​ទិន​នៃ​អម្បូរ​ជន​ជាតិ​ Mayan​ នៅ​តំបន់​អាម៉េរិក​កណ្ដាល។ មាន​មនុស្ស​ជា​ច្រើន​ដោយ​រួម​ទាំង​ក្រុម​មួយ​​​ខាង​សាសនា​គ្រិស្ត​ផង​ជឿ​ ជាក់​ថា​វា​គឺ​ជា​ថ្ងៃ​ចាប់​ផ្តើម​នៃ​ហេតុ​ការណ៍​ខាង​មុខ។

ក្រុម ​សាសនា​គ្រិស្ត​ដែល​មិន​ចេញ​មុខ​មួយ​​នេះ​ត្រូវ​គេរាយ​ការណ៍​ឲ្យ​ដឹង​ថា​មាន ​សមា​ជិក​រហូត​ដល់​មួយ​លាន​នាក់ ហើយ​ក្រុម​នេះ​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ និង​ធ្វើ​ការ​ចែក​ផ្សាយ​នូវ​ខិតប័ណ្ណ​ផ្សេងៗ​ដោយ​ធ្វើ​ការ​ប្រាថ្នា​ថា សូម​ឲ្យ​តែ​អ្នក​ដែល​បាន​ចូល​សាសនា​ខ្លួន​តែ​ប៉ុណ្ណោះ​ដែល​អាច​រស់​រាន​មាន​ ជីវិត​ពី​គ្រោះ​មហន្តរាយ​នា​ពេល​ខាង​មុខ។

ប៉ុន្តែ​គេ​គិត​ ថា​ មូល​ហេតុ​ពិត​ប្រា​កដ​ដែល​អាជ្ញា​ធរ​ចិន​ធ្វើ​ការ​បង្រ្កាប​នោះ​គឺ​ដោយ​សារ​ តែ​ក្រុម​នេះ​ក៏​ធ្វើ​ការ​លើក​ទឹក​ចិត្ត​អ្នក​ដើរ​តាម​ក្រុម​ខ្លួន​ធ្វើ​ការ ​បះ​បោរ​ប្រ​ឆាំង​នឹង​គណបក្ស​កុម្មុយ​នីស្ត​គ្រប់​គ្រង​អំណាច និង​ធ្វើ​ការ​កម្ទេច​​អ្វី​ដែលក្រុម​ពិពណ៌នា​ថាជា​​"​នាគ​ក្រហម​ដ៏ធំ"។

នៅ ​ក្នុង​រ​ទេស​អូ​ស្ត្រា​លី​ឯ​នេះ​វិញ​ ក៏​ព័ត៌មាន​ស្តី​ពី​ថ្ងៃ​បញ្ចប់​នៃ​ពិ​ភព​លោក​នេះ​ដែរ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើននាក់​​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ដាច់​ស្រ​ យាល​មួយ​នៅ​ភាគ​និរតី​នៃ​រដ្ឋ​ Queensland។ ក្រុម​ប្រឹក្សា​ក្រុង Quilpie Shire បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ដោយ​គេ​ជឿ​ថា​ជា​ "​តំបន់​សុវត្ថិ​ភាព"៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​