ការបណ្តុះគំនិតនៃការដឹងគុណនិងកត្តញ្ញូតាធម៌

ការបណ្តុះគំនិតនៃការដឹងគុណនិងកត្តញ្ញូតាធម៌

ការបណ្តុះគំនិតនៃការដឹងគុណនិងកត្តញ្ញូតាធម៌

ដាក់បញ្ចូលថ្ងៃ 23 December 2012, 14:29 AEDT

នៅ​ក្នុង​នាទី​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​នា​ថ្ងៃសៅរ៍​ទី​២២​ខែ​ធ្នូ​នេះ យើង​ខ្ញុំ​សូម​ជម្រាប​ជូន​ពី តម្លៃ​នៃ​ការ​ដឹង​គុណ​និង​កត្តញ្ញូតា​ធម៌។  លោក​សាស្ត្រាចារ្យ​សំបូ ម៉ាណារ៉ា​នឹង​ជម្រាប​ជូន​លោក​អ្នក​ហេតុ​អ្វី​បាន​កូន​ខ្មែរ​ត្រូវ​មាន​ ភាពកត្តញ្ញូ ហើយ​ការ​មាន​ភាព​កត្តញ្ញូ​នេះ​នឹង​ផ្តល់​តប​ស្នង​មក​វិញ​យ៉ាង​ណា​ខ្លះ?

ការ​ដឹង​គុណ​គឺ​ជា​អត្ត​សញ្ញាណ​មួយ​បែប​ដើម្បី​សម្គាល់​ថា​ជា​ខ្មែរ ដែល​ជា​អ្នក​ថែ​រក្សា​នូវ​តម្លៃ​វប្បធម៌​ និង ប្រវត្តិ​សាស្ត្រ​ដើម​ របស់​ខ្លួន​ជា​យូរលង់​ណាស់​មក​ហើយ។

បើ​តាម​លោក​សាស្ត្រាចារ្យ​សំបូ ម៉ាណារ៉ា ប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​បាន​ថ្លែង​ថា ពូជ​ពង្ស​វង្ស​ត្រកូល​ខ្មែរ​គឺ​ជា​ពូជ​អ្នក​ដឹង​គុណ។

ប្រវត្តិ​សាស្ត្រ​បាន​បញ្ជាក់​ថា​ខ្មែរ​ជា​អ្នក​ដឹង​គុណ ហើយ​ការ​ដឹង​គុណ​នេះ មិន​មែន​មាន​តែ​ចំពោះ​មនុស្ស​នោះ​ទេ សូម្បី​តែ​ធម្មជាតិ​​ដែល​នៅ​ជុំវិញ​ខ្លួន ដូច​ជា​ដី ព្រៃ​ភ្នំ និង​ទន្លេ​បឹង​បួរ ក៏​ជា​អ្នក​មាន​គុណ របស់​ខ្មែរ  ដែល​ជន​ជាតិ​ខ្មែរ​តែង​តែ​មាន​ពិធី​ផ្សេងៗ​ដើម្បី​បង្ហាញ​ពីការ​ដឹង​​គុណ​នេះ​ដែរ។

លោកសាស្ត្រាចារ្យ​បាន​បញ្ជាក់ថា ការ​ដឹងគុណ​គឺ​ជាសីលធម៌​របស់​ខ្មែរ ហើយ​ប្រសិន​នរ​ណា​ម្នាក់​ឃ្លាត ឆ្ងាយ​ពីការ​ដឹង​គុណ នោះ​ហាក់​ដូច​ជា​មាន​ន័យ​ថា​មិន​មែន​ជា​ខ្មែរ​នោះ​ទេ។

(សំឡេង)

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា ការ​ដឹង​គុណ​និង​មា​នកត្តញ្ញូ​គឺ​ជា​ការ​បង្រួប​បង្រួម​ចិត្ត ដើម្បី​ស្វែង​រក​សេចក្តី​ស្ងប់​ក្នុង​នាម​ជា​កូន​ឬជា​ម្តាយ។ កន្លង​មក​ លោក​បាន​ជំរុញ​និង​ណែ​នាំ ឲ្យ​សិស្ស​របស់​លោក​ចេះ​មាន​ភាព​កត្តញ្ញូ​និង​ការ​ដឹង​គុណ​ជា​តំបូង​ចំពោះ​អ្នក​មាន​គុណ​របស់​ខ្លួន​​ជា​​មុន​​សិន មុន​នឹង​ឈាន​ទៅ​ដល់​ការ​ដឹង​គុណ​ ជា​ច្រើន​ទៀត​ដូច​ជា​លោក​គ្រូ អ្នក​គ្រូ និង​ចាស់​ព្រឹទ្ធា​ចារ្យ។

(សំឡេង)

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា​នៅ​សង្គម​ខ្មែរ​លោក​ចង់​ឲ្យ​មាន​វប្បធម៌​នៃ​ការ​ដឹង​គុណ​និង​ជា​ពិសេស​ជំរុញ​ឲ្យ​យុវជន​ស្គាល់​ពី​តម្លៃ​នៃ​ការ​ដឹង​គុណ ដែល​លោក​យល់ ការ​ដឹង​គុណ​នឹង​នាំ​មក​នូវ​សន្តិភាព​ផ្លូវ​ចិត្ត។

(សំឡេង)

ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​សេចក្តី​ប្រាថ្នា​ដ៏​ធំ​មួយ​ដើម្បី​បង្ហាញ​ពី​តម្លៃ​នៃ​ការ​គោរព​ដឹង​គុណ​គ្នា​ទៅ​វិញ​ទៅ​មក។

បច្ចុប្បន្ន​នៅ​កម្ពុជា​ផ្នត់​គំនិត​មនុស្ស​ចាស់​តែង​តែ​គិត​ថា​មនុស្ស​ក្មេង​ត្រូវ​តែ​គោរព​ប្រណិបត្តិ គាត់​ដែល​ជា​ចាស់​ព្រឹទ្ធា​ចារ្យ។ ជា​យោបល់​លោក យល់​ថាម​នុស្សចាស់​មាន​គំនិត​មនុស្ស​ក្មេង​មាន បច្ចេក​ទេស ដូច្នេះ​ការ​បូក​បញ្ចូល​គ្នា​រវាង​គំនិត​និង​បច្ចេក​ទេស​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ។

(សំឡេង)

ការ​ចេះ​ដឹង​គុណ​និង​កត្តញ្ញូ​គឺ​ជាគុណធម៌​ដ៏​មាន​សារៈ​សំខាន់​បំផុត​មួយ។ លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា មនុស្ស​ខ្មែរ​ត្រូវ​ចេះ​ដឹ​​ង​គុណ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ពិសេស​ រវាង​មនុស្ស​ចាស់​និង​មនុស្ស​ក្មេង​ដោយ​លោក ប្រៀប​ធៀប​ដូច​ជាក្បាល​និង​ជើង​ដែល​ត្រូវ​ការ​ពឹង​ពាក់​គ្នាទៅ​វិញ​ទៅ​មក​ដោយខាន​មិន​បាន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​