អូស្រ្តាលី​បាន​បំផ្លាញ​​ផែនការ​​​ប្រតិបត្តិការ​ឧក្រិដ្ឋ​​នាំចូល​គ្រឿង​ញៀន

អូស្រ្តាលី​បាន​បំផ្លាញ​​ផែនការ​​​ប្រតិបត្តិការ​ឧក្រិដ្ឋ​​នាំចូល​គ្រឿង​ញៀន

អូស្រ្តាលី​បាន​បំផ្លាញ​​ផែនការ​​​ប្រតិបត្តិការ​ឧក្រិដ្ឋ​​នាំចូល​គ្រឿង​ញៀន

ដាក់បញ្ចូលថ្ងៃ 24 December 2012, 16:44 AEST

ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី​បាន​បំផ្លាញ​​ផែន​ការ​​​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​​​ដែល​បាន​ព្រៀង​ទុក​ជាមុន​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ដែល​ប៉ុន​ប៉ង​នាំចូល​គ្រឿង​ញៀន​​ចូល​មក​ប្រទេស​អូស្រ្តាលី។

ការ​ស៊ើប​អង្កេត​​ ដែល​ពាក់ព័ន្ធ​អាជ្ញាធរ​នៅ​ក្នុង​សហរដ្ឋ​អាម៉េរិក​, ប្រទេស​វៀត​ណាម, ជប៉ុន, និង​ហូឡង់​ បាន​ចាប់​ផ្តើម​កាល​ពី​ខែ​ សីហា​ ឆ្នាំ​មុន​ នៅ​ពេល​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី​បាន​ទទួល​តម្រុយ​អំពី​ផែនការ​​​ប្រតិបត្តិការ​នាំ​ចូល​គ្រឿង​ញៀន​ទឹក​កក​ដែល​មាន​បរិមាណ​ច្រើន​ចូល​មក​ប្រទេស​អូស្រ្តាលី​ និង​ជប៉ុន។​

កាល​ពី​ខែ​មុន​ អាជ្ញាធរ​ជប៉ុន​បាន​រក​ឃើញ​ថ្នាំ​ញៀន មេតាំហ្វេតាមីន​ ចំនួន​ ១១០​គីឡូក្រាម​ ដែល​បិទ​បាំង​ក្នុង​រូឡូ​កិន​ថ្នល់​មួយ​ ហើយ​មនុស្ស​ ៥នាក់​ត្រូវ​បាន​ចាប់​ខ្លួន។​

នៅ​ថ្ងៃ​នេះ​ មាន​ដីកា​ឆែក​ឆេរ​ចំនួន​៥​ករណី​ ត្រូវ​បាន​ចេញ​ នៅ​ក្នុង​រដ្ឋ​ Queensland​ និង New South Wales​ ដែល​បាន​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​បុរស​រស់​នៅ​ក្នុង​ទីក្រុង​ Brisbane អាយុ​ ៤៤​ឆ្នាំ​ម្នាក់៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​