កម្មវិធី​សាកល្បង​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​សុខភាព​​ផ្លូវ​ចិត្ត​របស់​កុមារ​អូស្រ្តាលី​បាន​ទទួល​ជោគ​ជ័យ

ដាក់បញ្ចូលថ្ងៃ 24 December 2012, 17:04 AEST

កិច្ច​ប្រឹង​ប្រែង​ជា​លើក​ដំបូង​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារ​តូចៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សម្រេច​បាន​ជោគ​ជ័យ​​ ហើយ​កម្មវិធី​នេះ​នឹង​ត្រូវ​​អនុវត្ត​បន្ថែម​ទៀត​​នៅ​តាម​សាលា​មត្តេយ្យ។

រដ្ឋាភិបាល​សហព័ន្ធ​អូស្រ្តាលី​បាន​ធ្វើ​ការ​សាកល្បង​​​​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ 'Kids Matter'​​ឬ​បញ្ហា​កុមារ​ នៅ​តាម​មជ្ឈមណ្ឌល​ទទួល​មើល​កូន​ក្មេង​​ជាង​ ១០០​ កន្លែង​នៅ​ទូទាំង​ប្រទេស​អូស្រ្តាលី​ ហើយ​បាន​រក​ឃើញ​ថា​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​​ ១០នាក់​បាន​បង្ហាញ​នូវ​អត្តចរិត​គួរ​ឲ្យ​ព្រួយ​បារម្មណ៍​ដែល​​​អាច​ចង្អុល​បង្ហាញ​ថា​ជា​សញ្ញា​ឈាន​ទៅ​រក​​ជំងឺ​ផ្លូវ​ចិត្ត។​

អ្នក​ស្រី​ Kate Carnell ពី​កម្មវិធី​ផ្តួច​ផ្តើម​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ដែល​មាន​ឈ្មោះ​ថា​ Beyond Blue​ ដែល​បាន​ជួយ​បង្កើត​កម្មវិធី 'Kids Matter' ​មាន​ប្រសាសន៍​ថា​អត្តចរិត​​​របស់​កុមារ​មាន​ភាព​ប្រសើរ​ឡើង​ នៅ​ពេល​ដែល​​បុគ្គលិក​ធ្វើ​ការ​នៅ​ក្នុង​សាលា​មត្តេយ្យ​បាន​ធ្វើ​ការ​ជួយ​​ជ្រោម​ជ្រែង​កុមារ​ទាំង​នោះ៕

រឿង​​សំខាន់​ៗ​