កូរ៉េ​ខាង​ត្បូង​គិត​ថា​​​គ្រាប់​មីស៊ីល​របស់​ទីក្រុង​ព្យុងយ៉ាង​អាច​បាញ់​ដល់​ទីក្រុង​មួយ​ចំនួន​នៃ​ភាគ​ខាង​លិច​​អាម៉េរិក​

ដាក់បញ្ចូលថ្ងៃ 24 December 2012, 16:55 AEST

តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​គិត​ថា​​កូរ៉េ​ខាង​ជើង​បាន​បង្កើត​បច្ចេកវិទ្យា​ដែល​អាច​ធ្វើ​ឲ្យ​គ្រាប់​មី​ស៊ីល​របស់​ទី​ក្រុង​ព្យុងយ៉ាង​មាន​ចម្ងាយ​ប្រហែល​ជា​ ១ម៉ឺន​គីឡូម៉ែត្រ។

អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​និយាយ​បន្ថែម​ទៀត​ថា​​​ទីក្រុង​មួយ​ចំនួន​នៃ​ភាគ​ខាង​លិច​សហរដ្ឋ​អាម៉េរិក​អាច​ស្ថិត​នៅ​ក្នុង​គម្លាត​ចម្ងាយ​របស់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នោះ​​​ ទោះ​បី​ជា​កូរ៉េ​ខាង​ត្បូង​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​កូរ៉េ​ខាង​ជើង​មាន​ប្រព័ន្ធ​បង្ហាញ​ទិសដៅ​ ឬ​ក៏​សមត្ថភាព​ដើម្បើ​ធ្វើ​ការ​បាញ់​​ប្រហារ​ដែល​គួរ​ឲ្យ​ជឿ​ជាក់​ណា​មួយ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​