មនុស្ស​ ៤២​នាក់​បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ស្រី​លង្កា

មនុស្ស​ ៤២​នាក់​បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ស្រី​លង្កា

មនុស្ស​ ៤២​នាក់​បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ស្រី​លង្កា

ដាក់បញ្ចូលថ្ងៃ 24 December 2012, 16:58 AEST

មាន​សេចក្តី​រាយការណ៍​​ថា​យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ ៤២​នាក់ ​បាន​ស្លាប់​​ និង​ ៩​នាក់​ទៀត​បាន​បាត់​ខ្លួន​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​កាល​ពី​ចុង​សបា្តហ៍​កន្លង​មក​នេះ។

មជ្ឈមណ្ឌល​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ជាតិ​និយាយ​ថា​ទឹក​ជំនន់​នៅ​ភាគ​កណ្តាល​, ​កណ្តាល​ខាងជើង​ និង​ភាគ​ខាង​កើត​ប្រទេស​បាន​ជម្លៀស​ប្រជាជន​រាប់​ពាន់​នាក់​ ហើយ​ប្រជាជន​ជាង​ ១ម៉ឺន​៧​ពាន់​នាក់​បាន​ទៅ​ជ្រក​កោន​ក្នុង​ជំរុំ​ជួយ​សង្រ្គោះ​ចំនួន​ ១០០ជំរុំ។​

ប្រហែល​ជា​ពាក់​កណ្តាល​នៃ​ទំនប់​ចម្បងៗ​សរុបចំនួន៧១ទំនប់​ បាន​ហៀរ​ទឹក​ចេញ​ ហើយ​ទ្វារ​ទឹក​ត្រូវ​បាន​គេ​បើក​ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​ជំនន់​កាន់​តែ​មាន​សភាព​យ៉ាប់​យ៉ឺន។​

ប្រទេស​ស្រី​លង្កា​បាន​លេច​ជន់​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​អស់​រយៈពេល​ជាង​មួយ​សបា្តហ៍៕

រឿង​​សំខាន់​ៗ​