អាជ្ញាធរ​កម្ពុជា​បង្ក្រាប​គ្រឿង​ញៀន​ដែល​ប៉ង​នាំ​ចូល​អូស្ត្រាលី​ជិត​ ២៥គីឡូក្រាម

អាជ្ញាធរ​កម្ពុជា​បង្ក្រាប​គ្រឿង​ញៀន​ដែល​ប៉ង​នាំ​ចូល​អូស្ត្រាលី​ជិត​ ២៥គីឡូក្រាម

អាជ្ញាធរ​កម្ពុជា​បង្ក្រាប​គ្រឿង​ញៀន​ដែល​ប៉ង​នាំ​ចូល​អូស្ត្រាលី​ជិត​ ២៥គីឡូក្រាម

ដាក់បញ្ចូលថ្ងៃ 24 December 2012, 16:50 AEDT

ក្រុម​មន្រ្តី​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ខ្លួន​បាន​បង្រ្កាប​សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន​ ដែល​ប៉ុន​ប៉ង​នាំ​ចូល​មក​ប្រទេស​អូស្ត្រាលី​តាម​រយៈ​បញ្ញើ​ប្រៃសណីយ៍​ដែល​មាន​ទម្ងន់​សរុប​ប្រមាណ​ជា​ ២៤គីឡូក្រាម។

មន្រ្តី​បង្រ្កាប​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ Radio Australia​ ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​ និង​បាន​កំពុង​តែ​បន្ត​​ស៊ើប​អង្កេត​បន្ថែម​ទៀត។​

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​ Radio Australia​ ឲ្យ​ដឹង​ថា​ស្ថាន​ទូត​មិន​មាន​សេចក្តី​អត្ថាធិប្បាយ​ជុំ​វិញ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​កម្ពុជា​នោះ​ទេ។​

កាសែត​ដើម​អម្ពិល​ បាន​រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ដោយ​ដក​ស្រង់​ប្រភព​ពី​មន្រ្តី​ក្រសួង​ប្រៃសណីយ៍​ថា​ អន្តរវត្ថុ​សង្ស័យ​ជា​ប្រភេទ​កញ្ចប់​ទឹក​យីនស៊ិន​ ( Korea Red Yinseng Tonic) ដែល​​បាន​បង្កប់​ក្នុង​បញ្ញើ​ប្រៃស​ណីយ៍​ សរុប​ចំនួន​ ៦០​ប្រអប់​ ស្មើ​នឹង ៥៩៩​កញ្ចប់​តូច​ មាន​ទម្ងន់​ ៣៦,៥៨ គីឡូក្រាម​ (គិតទាំង​សំបក​វេចខ្ចប់)​ ដែល​ទទួល​ពី​ជន​សង្ស័យ​ចំនួន​ ២នាក់។​ អ្នក​ទាំង​ពីរ​មាន​ឈ្មោះ​ Nguyen Nuhand​ ភេទ​ស្រី​ ជន​ជាតិ​វៀតណាម​ អាយុ​ ៤៤ឆ្នាំ​ និង​លោក​ សូរ សារឹទ្ធ​ អាយុ​ ៥៤ឆ្នាំ​ មុខ​របរ​ជា​ទាហាន​ ឋានន្តរស័ក្តិវរសេនីយ៍ឯក។​

ហេ​រ៉ូ​អ៊ីន​ដែល​ទម្ងន់​សុទ្ធ​ជា​ល្បាយ​វត្ថុ​រាវ​ ប្រមាណ​ជា​ ២៤គីឡូក្រាម​ ហើយ​ពេល​យក​ទៅ​សម្ងួត​អាច​ទាញ​យក​ជា​ម្សៅ​គ្រឿង​ញៀន​សុទ្ធ​ទម្ងន់​ប្រហែល​ ១២គីឡូក្រាម៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​