បុណ្យ​ណូអែល​​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ក្នុង​សង្គម​អូស្ត្រាលី

បុណ្យ​ណូអែល​​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ក្នុង​សង្គម​អូស្ត្រាលី

បុណ្យ​ណូអែល​​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ក្នុង​សង្គម​អូស្ត្រាលី

ដាក់​បញ្ចូល​ពេល 25 December 2012, 10:31 AEST

​បរិយាកាស​នៅ​កណ្ដាល​ទីក្រុង​ម៉ែលប៊ិន​ក្នុង​ថ្ងៃ​នេះ​ ដោយ​មាន​ការ​ប្រគុំ​តន្ត្រី​នៃ​ក្រុម​អង្គការ​សាសនា​កាតូលិក​ (The Salvation Army)​ និង​មនុស្ស​ម្នា​អ៊ូអរ​ទៅ​ហាង​​លក់​ទំនិញ​ធំ​ៗ​នៅ​ថ្ងៃ​ចុង​ក្រោយ​មុន​ថ្ងៃ​បុណ្យ​ណូអែល។

លោក​ យល់ វ៉ារឿន ​ពលរដ្ឋខ្មែរ​រស់​នៅ​ទីក្រុង​ស៊ីដ៍នីយ​ក៏​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio​ Australia ​ពី​បរិយាកាស​នៅ​ក្នុង​ទីក្រុង​ស៊ីដ៍នីយ​នៅ​ក្នុង​ថ្ងៃនេះ។​

(សំឡេងលោក​ យល់ វ៉ារឿន)​​

កាល​ព្រឹ​កមិញ​នេះ​ លោក​ កែវ សារឿន ​លេខាធិការ​សហគមន៍​នៃ​ក្រុម​ជំនុំ​ Liverpool​ នៅ​ក្រុង​ស៊ីដ៍នីយ​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ឲ្យ​ដឹង​ថា​ បុណ្យ ​Christmas​ ឬ​បុណ្យ​ណូអែល​នេះ​គឺ​ជា​ការ​រំលឹក​ពី​ការ​ប្រសូត​នៃ​ព្រះ​យ៉េស៊ូ។​

(សំឡេងលោក កែវ សារឿន)

លោក​ កែវ សារឿន ​​មាន​ប្រសាសន៍​បន្ត​ថា​ បុណ្យ ​Christmas​ ឬ​បុណ្យ​ណូអែល​គឺ​ជា​ការ​សម្តែង​នូវ​សេចក្ដី​ស្រឡាញ់​, ការ​ផ្ដល់​អំណោយ​ និង​កាតព្វ​សម្រាប់​គ្រួសារ។​

(សំឡេងលោក កែវ សារឿន)​

លោក​ កែវ សារឿន ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ការ​ប្រារព្ធ​ពិធី​ Christmas Eve​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

(សំឡេងលោក កែវ សារឿន)​

លោក​ កែវ សារឿន ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ បុណ្យ​អូណែល​ និង​បុណ្យ​ចូល​ឆ្នាំ​សកល​គឺ​ខុស​គ្នា។

(សំឡេងលោក កែវ សារឿន)​

លោក​ យល់ វ៉ារឿន ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ក៏​បាន​មាន​ប្រសាសន៍​ប្រាប់​ពី​សកម្មភាព​ក្រុម​គ្រួសារ​លោក​ក្នុង​ឱកាស​បុណ្យ​ Christmas ​នេះ​ ដោយ​មាន​ការ​ទិញ​របស់​ចែក​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ការ​ជួបជុំ​ក្រុម​គ្រួសារ​ផង​ដែរ។

(សំឡេងលោក​ យល់ វ៉ារឿន)

លោក​ យល់ វ៉ារឿន ​បាន​ឲ្យ​ដឹង​ពី​ការ​យល់​ឃើញ​របស់​កូន​ខ្មែរ​កើត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ចំពោះ​បុណ្យ​ណូអែល​នេះ។​

(សំឡេងលោក​ យល់ វ៉ារឿន)

នៅ​ក្នុង​ឱកាស​បុណ្យ​ Christmas ​នេះ​ លោក​ យល់ វ៉ារឿន ​សូម​ជូនពរ​ពី​ប្រទេស​អូស្ត្រាលី​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

(សំឡេងលោក​ យល់ វ៉ារឿន)

លោក​ កែវ សារឿន ​​លេខាធិការ​សហគមន៍​នៃ​ក្រុម​ជំនុំ​ Liverpool​ នៅ​ក្រុង​ស៊ីដ៍នីយ​ ក៏​បាន​ជូនពរ​ដល់​ប្រិយមិត្ត​អ្នក​ស្ដាប់​ Radio Australia​ ក្នុង​ឱកាស​នេះ​ផង​ដែរ។

(សំឡេងលោក កែវ សារឿន)

ថ្ងៃទី​២៥​ ខែ​ធ្នូ​ គឺ​ជា​ថ្ងៃ​បុណ្យ ​Christmas​ ឬ​បុណ្យ​ណូអែល​នេះ​ដែល​ជា​ការ​រំលឹក ​និង​អបអរ​ដល់​​ការ​ប្រសូត​នៃ​ព្រះ​យ៉េស៊ូ។ ​បុណ្យ ​Christmas​ ក៏​ជា​រដូវ​កាល​នៃ​ការ​ឈប់​សំរាក​ចុង​ឆ្នាំ​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច​​ និងបណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មាន​ពលរដ្ឋ​កាន់​សាសនា​គ្រឹស្ត​ផង​ដែរ៕​

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​