ពល​រដ្ឋ​ហ្វ៊ីលីពីន​រង​គ្រោះ​ដោយ​សារ​ព្យុះ​ពឹង​អាស្រ័យ​លើ​ជំនួយ​សប្បុរស​ធម៌

ពល​រដ្ឋ​ហ្វ៊ីលីពីន​រង​គ្រោះ​ដោយ​សារ​ព្យុះ​ពឹង​អាស្រ័យ​លើ​ជំនួយ​សប្បុរស​ធម៌

ពល​រដ្ឋ​ហ្វ៊ីលីពីន​រង​គ្រោះ​ដោយ​សារ​ព្យុះ​ពឹង​អាស្រ័យ​លើ​ជំនួយ​សប្បុរស​ធម៌

ដាក់បញ្ចូលថ្ងៃ 25 December 2012, 16:41 AEDT

បណ្ដា​ជន​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​គ្រោះ​ធម្ម​ជាតិ​កំណាច​ព្យុះ​ទីហ្វុង ​បុ​ប្ផានៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ហ្វ៊ីលីពីន​កំពុង​តែ​ពឹង​អាស្រ័យ​ទៅ​លើ​ ស្បៀង​ជំនួយ​សប្បុរស​ធម៌​ ហើយ​កំពុង​ស្នាក់​នៅ​ទី​ជម្រក​បណ្ដោះ​អាសន្ន​នៅ​ពេល​បុណ្យ​គ្រីស្មាស់​នេះ។

ពល​រដ្ឋ​ក្នុង​ប្រទេស​ហ្វ៊ីលីពីន​ប្រមាណ​៩០%​ជា​អ្នក​កាន់​សាសនា​គ្រិស្ដ។

កាល​ពី​ដើម​ខែ​នេះ​ ខ្យល់​ព្យុះ​ទី​ហ្វុង​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​១ពាន់​នាក់​ស្លាប់ និង​ជាង​៨រយ​នាក់​ទៀត​បាត់​ខ្លួន។

ជំនួយ​ដល់​ជន​រង​គ្រោះ​ទាំង​នេះ​កន្លង​មក​បាន​ពី​ក្រុម​អង្គការ​ជំនួយ​អន្ដរ​ជាតិ និង​ម្ចាស់​ជំនួយ​ដទៃ​ទៀត​ដូច​ជា​សហរដ្ឋ​អាម៉េរិក, អូស្រ្ដាលី, ប្រ៊ុយណេ, ចិន និង​នូវ៉ែលហ្សឡង់៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​