មេធាវី​ស្រី​របស់​អូស្រ្ដាលី​ត្រូវ​អាជ្ញាធរ​ម៉ុងហ្គោល​ឲ្យ​វិល​មក​ស្រុក​កំណើត​វិញ​

មេធាវី​ស្រី​របស់​អូស្រ្ដាលី​ត្រូវ​អាជ្ញាធរ​ម៉ុងហ្គោល​ឲ្យ​វិល​មក​ស្រុក​កំណើត​វិញ​

មេធាវី​ស្រី​របស់​អូស្រ្ដាលី​ត្រូវ​អាជ្ញាធរ​ម៉ុងហ្គោល​ឲ្យ​វិល​មក​ស្រុក​កំណើត​វិញ​

ដាក់បញ្ចូលថ្ងៃ 25 December 2012, 16:40 AEST

មាន​ការ​រំពឹង​ថា មេធាវី​ជន​ជាតិ​អូស្រ្ដាលី​ម្នាក់​ដែល​បាន​ជាប់​ការ​ឃុំ​ឃាំង​នៅ​ក្នុង​ ប្រទេស​ម៉ុង​ហ្គោល​អស់​ពេល​២​ខែ​កន្លង​ទៅ​នេះ នឹង​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ស៊ីដនីយ៍​នៅ​ថ្ងៃ​នេះ។

អ្នក​ស្រី Sarah Armstrong ត្រូវ​បាន​អាជ្ញាធរ​ម៉ុង​ហ្គោល​ហាម​មិន​ឲ្យ​ចាក​ចេញ​កាល​ពី​ខែ​តុលា នៅ​ក្នុង​ខណៈ​ពេល​ដែល​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ក្រុមហ៊ុន​ South Gobi Resources របស់​អ្នក​ស្រី​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​រឿង​ពុក​រលួយ។

មាន​ការ​រំពឹង​ថា អ្នក​ស្រី​នឹង​ចំណាយ​ពេល​រង់​ចាំ​ប្ដូរ​យន្ដ​ហោះ​នៅ​ក្រុងស៊ីដនីយ៍​ពីរ​បី​ម៉ោង​មុន​ពេល​ឡើង​យន្ដ​ហោះ​ទៅ​រដ្ឋ​ Tasmania ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី។

លោក Luke Dean ដែល​ជា​មិត្ដ​ភក្ដិ​របស់​អ្នក​ស្រី Sarah Armstrong ឲ្យ​ដឹង​ថា នេះ​គឺជា​រង្វាន់​បុណ្យ​គ្រីស្មាស់​មួយ​ដ៏​ភ្ញាក់​ផ្អើល។

យ៉ាង​ណា​ក៏​ដោយ ​ទាក់​ទង​នឹង​រឿង​នេះ ស្ថាន​ទូត​ម៉ុង​ហ្គោល​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​និយាយ​ថា បុគ្គលិក​បរទេស​មិន​គួរ​ខ្លាច​រអារ​​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ុង​ហ្គោល​នោះទេ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​