មហាសេដ្ឋី​អូស្រ្ដាលី​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ពេល​បុណ្យ​គ្រីស្មាស់​

មហាសេដ្ឋី​អូស្រ្ដាលី​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ពេល​បុណ្យ​គ្រីស្មាស់​

មហាសេដ្ឋី​អូស្រ្ដាលី​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ពេល​បុណ្យ​គ្រីស្មាស់​

ដាក់បញ្ចូលថ្ងៃ 25 December 2012, 16:46 AEST

លោក Clive Palmer មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ម្នាក់​នៅ​ក្នុង​ចំណោម​បណ្ដា​មហា​សេដ្ឋី ​អូស្រ្ដាលី​ដទៃ​ទៀត​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពិធី​ជប់លៀង​បុណ្យ​ Christmas របស់​លោក​នឹង​មាន​អាហារ​ឆ្ងុយ​ឆ្ងាញ់​, មាន​កាដូ​ថ្លៃៗ​ និង​ការ​កម្សាន្ដ​សប្បាយ​ល្អៗ​ដែល​លោក​រៀប​ចំ​ធ្វើ​នៅ​ឆ្នេរ Shunshine Coast នៅ​ក្នុង​រដ្ឋ​គ្វីនស្លែនដ៍​ប្រទេស​អូស្រ្ដាលី​នៅ​ថ្ងៃ​នេះ។

លោក​មាន​ប្រសាសន៍​ថា លោក​រៀប​ចំ​ធ្វើ​ពិធី​ជប់​លៀង​នេះ​សម្រាប់​មនុស្ស​ដល់​ទៅ​១ពាន់​នាក់​ដែលក្រីក្រ​មានការ​ខ្វះខាត​ ហើយ​លោក​នឹង​ធានា​ឲ្យ​បាន​ថា ពួក​គេ​ទាំង​នោះ​នឹង​សប្បាយ​រីក​រាយ​អស់​ដៃ​នៅថ្ងៃបុណ្យ​គ្រីស្មាស់នេះ​។

លោក​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​អ្នក​ស្ម័គ្រ​ចិត្ដ​១០០នាក់​ដែល​បាន​ចំណាយ​ពេល​ថ្ងៃ​បុណ្យ​គ្រីស្មាស់​នេះ​មក​ជួយ​រៀប​ចំ​ពិធី​ជប់​លៀង​របស់​លោក។

លោក​ថា លោក​ចង់​បង្ហាញ​ឲ្យ​ឃើញ​នូវ​ករុណា​ធម៌​ និង​សេចក្ដី​ស្រឡាញ់​រាប់​អាន​ដល់​អ្នក​ដទៃ​ថា អំពើ​ល្អ​ទាំង​នេះ​មិន​ទាន់​បាត់​បង់​​នៅ​ឡើយ​ទេ។

លោក​ថា លោក​នឹង​រង់​ចាំ​នៅ​ឯ​ពិធី​ជប់​លៀង​នោះ ហើយ​លោក​ចង់​រួម​ចំណែក​ជួយ​ដល់​បណ្ដា​ជន​ក្រី​ក្រ​​ខ្វះភ័ព្វ​សំណាង​ដែល​លោក​គិត​ថា ពួក​គេ​ត្រូវ​ការ​ជំនួយ​យ៉ាង​ខ្លាំង និង​ត្រូវ​ការ​ស្នាម​ញញឹម​ស្វាគមន៍​​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ទាន​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​