បញ្ហា​សុខ​ភាព​ក្នុង​អំឡុង​ពេល​បុណ្យ​គ្រីស្មាស់​នៅ​អូស្រ្ដាលី​

បញ្ហា​សុខ​ភាព​ក្នុង​អំឡុង​ពេល​បុណ្យ​គ្រីស្មាស់​នៅ​អូស្រ្ដាលី​

បញ្ហា​សុខ​ភាព​ក្នុង​អំឡុង​ពេល​បុណ្យ​គ្រីស្មាស់​នៅ​អូស្រ្ដាលី​

ដាក់បញ្ចូលថ្ងៃ 25 December 2012, 16:58 AEDT

នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ឈប់​សម្រាក​​នៅ​ក្នុង​ប្រទេស​ អូស្រ្ដាលី​ ឆ្នាំនេះ បណ្ដា​អ្នក​ជំនាញ​ខាង​សុខ​ភាព​ចេញ​ការ​ព្រមាន​ដល់​បណ្ដា​ជន​ថា មិន​ត្រូវ​ព្រងើយ​កន្ដើយ​នឹង​បញ្ហា​ឈឺ​ទ្រូង​ទេ ហើយ​ក៏មិន​ត្រូវ​គិត​ថា បញ្ហា​ឈឺ​ទ្រូង​ជា​រឿង​បញ្ហា​រំលាយ​អាហារ​ដែរ​។

ក្រុម​ប្រឹក្សា​សង្រ្គោះ​ជីវិត​មនុស្ស​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​និយាយ​ថា ជា​ធម្មតា​កន្លង​មក​នៅ​ក្នុង​រដូវ​ឈប់​សម្រាក​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រីស្មាស់​នេះ គឺ​ជា​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​តែ​បញ្ហា​គាំង​បេះ​ដូង​។

លោកសាស្រ្ដាចារ្យ​ Paul Middleton ពី​ក្រុម​ប្រឹក្សា​នេះ​មាន​ប្រសាសន៍​ថា ពល​រដ្ឋ​ជា​ញឹកក​ញយ​មាន​ការ​ស្ទាក់​ស្ទើរ​ចិត្ដ​ក្នុង​ការ​ហៅ​ឡាន​ពេទ្យ​ ឬ​ក៏​ទៅ​មន្ទីរ​ពេទ្យ​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ទាន​នេះ​ ដោយ​សារ​ពួក​គេ​ខ្លាច​មិន​បាន​សប្បាយ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ទាន​ទាំង​នេះ។

លោក​ថា គេ​មិន​គួរ​ព្រងើយ​កន្ដើយ​ចំពោះ​រឿង​ឈឺ​ទ្រូង​នេះ​ឡើយ ដោយ​សារ​វា​អាច​នាំ​ឲ្យ​មាន​ការ​គាំង​បេះ​ដូង​ ដែល​ធ្វើ​ឲ្យ​ឱកាស​ដែល​អាច​រស់​រាន​ជីវិត​បាន​យូរ​កាន់​តែ​ចុះ​ទាប​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​