ភ្ញៀវ​ទេសចរ​ទៅ​លេង​ជប៉ុន, ភូមា និង​កម្ពុជា​កើន​ឡើង​

ភ្ញៀវ​ទេសចរ​ទៅ​លេង​ជប៉ុន, ភូមា និង​កម្ពុជា​កើន​ឡើង​

ភ្ញៀវ​ទេសចរ​ទៅ​លេង​ជប៉ុន, ភូមា និង​កម្ពុជា​កើន​ឡើង​

ដាក់បញ្ចូលថ្ងៃ 25 December 2012, 16:50 AEST

ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន, ភូមា និង​កម្ពុជា​បាន​មាន​ការ​កើន​ឡើង​ដោយ​ធ្វើ​ឲ្យ​អត្រា​អ្នក​ធ្វើ​ដំណើរ​នៅ​ អាស៊ី​កើន​ឡើង​៥.៥%។

បើ​តាម​​ព័ត៌មាន​ពី​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា PATA បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​អន្ដរ​ជាតិ​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​អាស៊ី​នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​កញ្ញា​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​មាន​ការ​កើន​ឡើង​៥.៥% ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន។

សមាគមទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​និយាយ​ថា ​នៅ​ឆ្នាំ​នេះ​តំបន់​ទេសចរណ៍​ភាគ​ច្រើន​នៅ​ក្នុង​អនុ​តំបន់​អាស៊ី​បាន​មាន​ចុះ​ថយ​បន្ដិច​ បើ​ប្រៀប​ធៀប​នឹង​អត្រា​កំណើន​កាល​ពី​ឆ្នាំ​ទៅ​មិញ​ លើក​លែង​តែ​ប្រទេស​ពីរ​នៅ​អាស៊ី​ គឺ​ប្រទេស​កម្ពុជា​ដែល​មាន​ភ្ញៀវ​ទៅ​លេង​កើន​ឡើង​ជាង​២៤% និង​ប្រទេស​ភូមា​ដែល​មាន​កំណើន​ភ្ញៀវ​ជាង​៤៣%៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​