លោក ​ហ៊ុន សែន បើក​​សម្ពោធ​រោង​ចក្រ​ផលិត​ជី​របស់​វៀតណាម​នៅ​កម្ពុជា

លោក ​ហ៊ុន សែន បើក​​សម្ពោធ​រោង​ចក្រ​ផលិត​ជី​របស់​វៀតណាម​នៅ​កម្ពុជា

លោក ​ហ៊ុន សែន បើក​​សម្ពោធ​រោង​ចក្រ​ផលិត​ជី​របស់​វៀតណាម​នៅ​កម្ពុជា

ដាក់​បញ្ចូល​ពេល 25 December 2012, 16:34 AEST

វិនិ​យោគិន​​វៀត​ណាម​នៅ​​ថ្ងៃ​អង្គារ​​នេះ​បាន​បើក​​សម្ពោធ​​រោង​​ចក្រ​​​ ផលិត​​ជី​លំដាប់​ផ្កាយ​ប្រាំ​ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​ជាង​៨០​លាន​ ដុល្លារ​អាម៉េរិក​ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​អនុវត្ត​ផែន​ការ​នាំ​អង្ករ​ចេញ​ឱ្យ​បាន​មូយ​លាន ​តោន​នៅ​ឆ្នាំ​២០១៥។

ថ្លែងនៅក្នុងពិធីបើក​រោង​ចក្រ​ផលិត​ជី NPK លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ ហ៊ុន សែន បាន​បញ្ជាក់​ថា កំណើន​ការ​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា គឺ​ជា​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ចំពោះ​​រដ្ឋា​ភិបាល និង​ប្រជា​ពលរដ្ឋ​កម្ពុជា​។​

បើតាម​លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​កំណើន​នៃ​ការ​វិនិយោគ​វៀតណាម​នៅ​កម្ពុជា​មាន​សន្ទុះ​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បើ​គិត​ពី​ឆ្នាំ​១៩៩៤ មក​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១២​នេះ គម្រោង​ទុន​វិនិយោគ​មាន​ប្រមាណ​១ពាន់​ ៥រយ​លាន​ដុល្លារ​អាម៉េរិក​ដែល​គម្រោង​ភាគ​ច្រើន​ជា​ការ​វិនិ​យោគ​ក្នុង​វិស័យ​កសិកម្ម​។

មក​ទល់​ពេល​នេះ បណ្ដា​វិនិយោគិន​វៀត​ណាម​បាន​មក​បោះ​ទុន​នៅ​កម្ពុជា​លើ​ផ្នែក​​ជា​ច្រើន​ដូច​ជា​វិស័យ​កសិកម្ម, កសិ​ឧស្សាហ​កម្ម, ទូរ​គមនាគមន៍, ធនាគារ, ទេសចរណ៍​ព្រម​ទាំង​វិស័យ​ដឹក​ជញ្ជូន​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​