សហ​រដ្ឋ​អាម៉េរិកស្នើ​លក់​យន្តហោះ​ចារកិច្ច​គ្មា​នមនុស្ស​បើកទៅ​​កូរ៉េខាងត្បូង

សហ​រដ្ឋ​អាម៉េរិកស្នើ​លក់​យន្តហោះ​ចារកិច្ច​គ្មា​នមនុស្ស​បើកទៅ​​កូរ៉េខាងត្បូង

សហ​រដ្ឋ​អាម៉េរិកស្នើ​លក់​យន្តហោះ​ចារកិច្ច​គ្មា​នមនុស្ស​បើកទៅ​​កូរ៉េខាងត្បូង

ដាក់បញ្ចូលថ្ងៃ 26 December 2012, 15:44 AEDT

សហ​រដ្ឋ​អាម៉េរិកស្នើ​លក់​យន្តហោះ​ចារកិច្ច​គ្មា​នមនុស្ស​បើក​ ដែល​ជា​រឿង​យ៉ាង​ចម្រូង​ចម្រាស ​ក្នុងគោលបំណង​ជួយ​​​កូរ៉េខាងត្បូង ប្រមូល​ព័ត៌មាន​សម្ងាត់​អំពី​​លទ្ធភាព​នៃការ​វាយ​ប្រហារ​​ពី​កូរ៉េខាងជើង​ដែល​​បាន​ត្រៀម​គ្រឿង​សព្វាវុធ​យ៉ាងសម្បើម។

មន្ទីរ​យោធា​ប៉ង់​តា​ហ្គោន​និយាយ​ថា  ក្រុង​សេអ៊ូល​បានស្នើ​ទិញ​យន្តហោះ​គ្មាន​អ្នកបើក​ធុន "Global Hawks" ចំនួន​៤​គ្រឿង ​តម្លៃ​១ពាន់​២រយ​លាន​ដុល្លារ។​​ យន្តហោះ​ដែលបំពាក់​ទៅដោយ​គ្រឿង​ឃ្លាំ​អង្កេត​យកការណ៍​ មិន​មាន​មនុស្ស​បើក​ឡើយ ហើយ​អាច​បញ្ជា​​ឲ្យធ្វើការ​ពីចម្ងាយ​បាន។

មន្ទីរ​យោធា​អាម៉េរិក​និយាយ​ថា  យន្តហោះដែល​អាម៉េរិក​គ្រោង​លក់​ទៅ​ឲ្យ​កូរ៉េខាងត្បូង​នោះ​នឹង​មាន​សមត្ថភាព​ឈ្លប​យកការណ៍​​និងរក្សា​ព័ត៌មាន​សម្ងាត់​បាន​យ៉ាងគ្រប់​គ្រាន់ ហើយ​ធានាថា​​សម្ពន្ធ​មិត្ត​របស់​ខ្លួន​អាច​ឃ្លាំមើល​និងទប់ស្កាត់​ការគំរាម​នៅក្នុង​តំបន់​បាន​នៅ​ឆ្នាំ ២០១៥ និង​ពេល​តទៅមុខទៀត៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​