បាតុកម្ម​ទាមទារ​សន្តិសុខ​ដល់​ស្រ្តី​កំពុងតែ​បន្ត​កើតមានឡើង​នៅ​ឥណ្ឌា

បាតុកម្ម​ទាមទារ​សន្តិសុខ​ដល់​ស្រ្តី​កំពុងតែ​បន្ត​កើតមានឡើង​នៅ​ឥណ្ឌា

បាតុកម្ម​ទាមទារ​សន្តិសុខ​ដល់​ស្រ្តី​កំពុងតែ​បន្ត​កើតមានឡើង​នៅ​ឥណ្ឌា

ដាក់បញ្ចូលថ្ងៃ 26 December 2012, 16:31 AEST

អាជ្ញាធរ​ឥណ្ឌា​បានបិទ​តំបន់​​ដែលមានការ​ពង្រឹង​សន្តិសុខ​ខ្ពស់​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ ឌែលី​ សម្រាប់​ថ្ងៃទី​២ នៅគ្រា​ដែល​​ការធ្វើ​បាតុកម្ម​​កើតមានឡើង​ជាបន្ត​ទៀត ប្រឆាំង​នឹង​ការ​ព្រួត​គ្នា​រំលោ​ភ​​នារី​ម្នាក់​ដែលជា​និស្សិត​វេជ្ជ​សាស្រ្ត។

បាតុករ​បានប្រមូល​ផ្ដុំ​នៅ​ឯ​ទីតាំងមួយ​ចម្ងាយ​ប្រមាណជា​១​គីឡូម៉ែត្រ​ពី​អគារ​រដ្ឋសភា ដោយទទូច​សុំ​ឲ្យ​​រដ្ឋាភិបាល ​ធានា​ឲ្យបាននូវ​សន្តិសុខ​ដល់​ស្រ្តី​ភេទទាំងពួង។

បាតុកម្ម​នេះ​បានធ្វើជាបន្ត​ទៀត ទោះបីជា​មានការ​សន្យា​ពី​រដ្ឋាភិបាល ថានឹង​ធ្វើការពិចារណា​​ដល់​ការទាមទារ​ឲ្យមានការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង៦នាក់​​​​យក​ទៅ​ប្រឈមមុខ​នឹង​ទោស​ប្រហារ​ជិវិត ក្រោយពី​មានការ​ចាប់​រំលោភ​លើ​និស្សិត​ស្រីនេះ​យ៉ាងព្រៃ​ផ្សៃ។

ប៉ូលិស​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​​​ការធ្វើ​បាតុកម្ម​យ៉ាងហិង្សា​ បណ្ដាលមកពី​ការ​រំលោភ​និស្សិត​ស្រីនោះ ត្រូវ​រដ្ឋាភិបាលរៀបចំ​បូជា​​យ៉ាងអធឹក​អធម​ជា​ផ្លូវការ​​ហើយ​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​