គ្រោះ​ថ្នាក់​យន្ត​ហោះ​នៅភូមា​បានសម្លាប់​មនុស្ស​២​នាក់​និង​ធ្វើ​ឲ្យ​របួស​១១នាក់ទៀត

គ្រោះ​ថ្នាក់​យន្ត​ហោះ​នៅភូមា​បានសម្លាប់​មនុស្ស​២​នាក់​និង​ធ្វើ​ឲ្យ​របួស​១១នាក់ទៀត

គ្រោះ​ថ្នាក់​យន្ត​ហោះ​នៅភូមា​បានសម្លាប់​មនុស្ស​២​នាក់​និង​ធ្វើ​ឲ្យ​របួស​១១នាក់ទៀត

ដាក់បញ្ចូលថ្ងៃ 26 December 2012, 16:38 AEDT

ពលរដ្ឋ​អូស្ត្រាលី​​២នាក់ បានឋិតនៅ​​ក្នុងចំណោម​​អ្នកមាន​សំណាង​នៅរស់​រាន​មានជីវិត ពីគ្រោះ​ថ្នាក់​យន្ត​​ហោះ​មួយ​គ្រឿង​នៅ​ប្រទេសភូមា។

មន្រ្តី​ភូមា​និយាយ​ថា ​មាន​មនុស្ស​២នាក់​ស្លាប់ និង​១១នាក់ទៀត​រង​របួស នៅពេល​ដែល​យន្តហោះ​មួយគ្រឿង​បាន​​បុកទង្គិច​ហើយ​ផ្ទុះ​ឆេះ នៅ​ក្បែរ​អាកាសយានដ្ឋាន​​ Heho កាលពី​ថ្ងៃ​បុណ្យ​គ្រីស្មាស់ ម្សិលមិញ។

អ្នកនាំពាក្យ​ម្នាក់​របស់​​ក្រុមហ៊ុន​អាកាសចរណ៍ Bagan និយាយ​ថា  យន្តហោះ​ធុន Fokker-100 បាន​ចុះ​ចត​នៅ​កន្លែង​មួយ​​ចម្ងាយ​៣០០​គីឡូម៉ែត្រ​មុន​ព្រលាន​យន្តហោះ នៅក្នុង​រដ្ឋ​ Shan ។

ក្រុមហ៊ុន​អាកាសចរណ៍ Bagan ឲ្យ​ដឹងថា មគ្គទេសកស៍​ទេសចរ​ភូមា​ម្នាក់​ដែលឋិតនៅ​លើ​យន្តហោះ​នោះ និង​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់​នៅពេល​ដែល​យន្តហោះ​នោះ​បុក​ម៉ូតូ​មួយគ្រឿង​ដែល​ឋិតនៅ​លើ​ផ្លូវ​មួយ​នៅក្បែរ​ព្រលាន​យន្តហោះ​នោះ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​