សិស្ស​នារី​ឥណ្ឌា​ដែល​ត្រូវ​គេ​ព្រួត​រំលោភ​ទៅដល់​សិង្ហបុរី​ហើយ​ដើម្បី​ព្យាបាល​ខ្លួន​

សិស្ស​នារី​ឥណ្ឌា​ដែល​ត្រូវ​គេ​ព្រួត​រំលោភ​ទៅដល់​សិង្ហបុរី​ហើយ​ដើម្បី​ព្យាបាល​ខ្លួន​

សិស្ស​នារី​ឥណ្ឌា​ដែល​ត្រូវ​គេ​ព្រួត​រំលោភ​ទៅដល់​សិង្ហបុរី​ហើយ​ដើម្បី​ព្យាបាល​ខ្លួន​

ដាក់បញ្ចូលថ្ងៃ 27 December 2012, 17:15 AEST

និស្សិត​វេជ្ជសាស្រ្ត​ឥណ្ឌា​ម្នាក់​ដែលមាន​របួស​យ៉ាងគ្រាំគ្រា​ ក្រោយពី​រងការព្រួត​​រំលោភ​ជាបន្តបន្ទាប់​ពីមនុស្ស​មួយក្រុម​ នៅ​ក្រុង​ឌែលី​នោះ បាន​ទៅដល់​សិង្ហបុរី​ហើយ​ដើម្បី​ព្យាបាល​របួស។

ការព្រួតគ្នា​រំលោភ​លើនិស្សិតស្រី​​អាយុ​២៣ឆ្នាំ​រូបនេះ ​បានបង្ក​ឲ្យ​មានការ​ធ្វើ​បាតុកម្ម​ពាសពេញ​ប្រទេស​ឥណ្ឌា បណ្ដាល​ឲ្យ​ស្លាប់​ប៉ូលិស​ម្នាក់​រួច​ទៅហើយ។

កាលពីគ្រាមុននេះ រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាស​ថា​នឹងបង្កើតឲ្យមាន​គណៈកម្មាធិការ​ស៊ើបអង្កេត​ពិសេស​មួយ​ក្រោយ​ពីមានការ​ព្រួត​គ្នា​ចាប់​រំលោភ​និស្សិត​ស្រីនេះ​​នៅថ្ងៃទី​១៦ ខែ​ធ្នូ ដោយមានការ​លើកនិយាយថា ​និស្សិតរូប​នេះ​​បាន​ឡើង​ជិះ​រថយន្ត​ក្រុងមួយ​គ្រឿង​​តាមរយៈ​ការល្បួង​ពី​បុរស​មួយក្រុម​មាន​គ្នា​៦នាក់ ដែលបាន​ដាក់​វេន​គ្នា​រំលោភ​នាង​ជាបន្តបន្ទាប់​នៅលើ​រថយន្តក្រុងនោះ។

បុរសទាំង​៦នាក់​នោះ ក៏បាន​ប្រើ​របា​ដែក​​បំពារ​បំពាន​ទៅលើ​ផ្លូវ​ភេទ​របស់​និស្សិត​ស្រីនោះ​ផងដែរ មុននឹងបោះ​នាង​ចេញ​ពី​រថយន្ត​ក្រុង​ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​