ក្រុម​ជួញដូរ​គ្រឿងញៀន​អ៊ីរ៉ង់​បែរទិសទៅ​ឥណ្ឌូណេស៊ី

ក្រុម​ជួញដូរ​គ្រឿងញៀន​អ៊ីរ៉ង់​បែរទិសទៅ​ឥណ្ឌូណេស៊ី

ក្រុម​ជួញដូរ​គ្រឿងញៀន​អ៊ីរ៉ង់​បែរទិសទៅ​ឥណ្ឌូណេស៊ី

ដាក់បញ្ចូលថ្ងៃ 27 December 2012, 17:23 AEST

ប្រធាន​ទីភ្នាក់​ងារ​ប្រឆាំង​គ្រឿងញៀន​នៅ​ឥណ្ឌូណេស៊ី បានព្រមាន​ថា បណ្ដាញ​ជួញដូរ​គ្រឿងញៀន​អ៊ីរ៉ង់​​កំពុងតែ​​បង្វែរទិស​​​ផលិតកម្ម​គ្រឿងញៀន​ខុសច្បាប់​របស់​ខ្លួន​​​ចូលទៅ​ប្រទេស​ឥណ្ឌូណេស៊ី។

លោក​ Anang Iskander ប្រធាន​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ឥណ្ឌូណេស៊ី មាន​​ប្រសាសន៍ថា  មានភស្តុតាង​បង្ហាញថា បណ្ដាក្រុម​អន្ធពាល​អ៊ីរ៉ង់​​កំពុងតែ​បង្វែរ​ទិស​ផលិតកម្ម​គ្រឿងញៀន​របស់​ខ្លួន​ចេញ​ពី​ម៉ាឡេស៊ី ហើយ​រៀបចំ​បង្កើត​​កន្លែង​ផលិត​​ថ្នាំ​​ញៀន​មេ​ថាំ​ហ្វេតាមីន នៅតាមលំ​នៅដ្ឋាន ដោយប្រើ​ពួកក្រុម​នីហ្សេរី ឲ្យ​ចែកចាយ​ថ្នាំ​ញៀន​​ទាំងនោះ​ដែលកំពុងតែ​មានការ​កើន​ឡើង។

ព្រម​ពេល​នេះ​ដែរ លោក អនុប្រធាន​ទីភ្នាក់ងារ​ប្រឆាំងគ្រឿងញៀន​​និយាយ​ថា ​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​អ៊ីរ៉ង់​ខ្លះ​ហាក់​ដូចជា​កំពុងតែ​ជាប់​ស៊ង​នៅក្នុង​ពាណិជ្ជកម្ម​​​ខុសច្បាប់នេះ​ដែរ​។

លោកបន្តទៀតថា​ លោកបានស្នើ​ឲ្យ​ក្រសួង​អន្តោប្រវេសន៍​បង្កើន​ការឃ្លាំ​ពិនិត្យ​ទៅលើ​ជន​បរទេសទាំងឡាយ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​