នាយករដ្ឋមន្រ្តី​ថ្មី​នៃ​ប្រទេស​ជប៉ុន​សន្យា​ការពារ​បូរណភាព​ដែនដី

នាយករដ្ឋមន្រ្តី​ថ្មី​នៃ​ប្រទេស​ជប៉ុន​សន្យា​ការពារ​បូរណភាព​ដែនដី

នាយករដ្ឋមន្រ្តី​ថ្មី​នៃ​ប្រទេស​ជប៉ុន​សន្យា​ការពារ​បូរណភាព​ដែនដី

ដាក់បញ្ចូលថ្ងៃ 27 December 2012, 17:28 AEDT

លោក Shinzo Abe នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន​បានបង្ហាញនូវ​ការ​គាំទ្រ​ដល់​សម្ពន្ធភាព​សន្តិសុខ​រវាង​ជប៉ុននិង​សហ​រដ្ឋ​អាម៉េរិក ។

លោក​អាបេ​បាន​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​កាលពី​ថ្ងៃ​​ពុធ​​ម្សិលមិញ ក្រោយពី​លោកបានដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យសេរី ដែល​ជា​បក្ស​អភិរក្ស​និយម នៅក្នុង​ការបោះឆ្នោតសភា​​កាលពីថ្ងៃ​ទី​១៦ ខែ​ធ្នូ​កន្លងទៅ។

លោកធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​​ជប៉ុន​កាលពីឆ្នាំ ២០០៦ និង​២០០៧។

ថ្លែងនៅក្នុង​សន្និសីទ​ព័ត៌មាន​លើកដំបូង​ក្នុងនាម​ជា​នាយករដ្ឋមន្រ្តី លោក​អាបេ​ក៏បាន​សន្យាថា នឹងការពារ​បូរណភាព​ទឹកដី​ជប៉ុន​ផងដែរ ដោយលោក​បាន​ពោល​សំដៅ​ទៅលើ​កម្រងកោះ​គ្រប់​គ្រង​ដោយ​ជប៉ុន​នៅក្នុង​សមុទ្ទចិនខាងកើត ដែល​ចិន​កំពុងតែទាមទារយក​​​​ ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​