ភូមា​អង្កេតរកមូលហេតុ​នៃ​​គ្រោះថ្នាក់​យន្តហោះ​ដែលបណ្ដាល​ឲ្យ​មនុស្ស​២ស្លាប់

ភូមា​អង្កេតរកមូលហេតុ​នៃ​​គ្រោះថ្នាក់​យន្តហោះ​ដែលបណ្ដាល​ឲ្យ​មនុស្ស​២ស្លាប់

ភូមា​អង្កេតរកមូលហេតុ​នៃ​​គ្រោះថ្នាក់​យន្តហោះ​ដែលបណ្ដាល​ឲ្យ​មនុស្ស​២ស្លាប់

ដាក់បញ្ចូលថ្ងៃ 27 December 2012, 17:33 AEST

ប្រទេស​ភូមា​អង្កេតរកមូលហេតុ​នៃ​​គ្រោះថ្នាក់​យន្តហោះ​ដែលបណ្ដាល​ឲ្យ​មនុស្ស​២ស្លាប់ និង​១១នាក់ទៀត​របួស​នៅពេល​ដែល​យន្តហោះ​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​​បាន​មាន​​គ្រោះថ្នាក់​បុក​ទង្គិច​នៅពេល​បន្ទាប​ខ្លួន​ចុះ ហើយ​បណ្ដាល​ឲ្យផ្ទុះ​ឆាប​ឆេះ។

ឧប្បត្តិហេតុនោះ​បាន​​ជំរុញ​ឲ្យ​មាន​ការចោទសួរ​អំពី​ស្ដង់ដារ​សុវត្ថិភាព​​នៃ​អាកាសចរណ៍​របស់ភូមា​​ ក៏ដូចជា​ឧស្សាហកម្ម​ទេសចរណ៍​ដែលកំពុងតែ​រីក​ដុះ​ដាល​យ៉ាងលឿន។

បើតាម​មន្រ្តី​ក្នុងស្រុក​បានឲ្យដឹងថា​ យន្តហោះ​ធុន Fokker 100 ដែលមានវ័យ​ចំណាស់​​ទៅហើយ​​បាន​បន្ទាប​ខ្លួន​ចុះ​ ដោយ​ឆ្លងកាត់​ស្រទាប់​អព្ទ​យ៉ាង​ក្រាស់ នៅ​លើ​ផ្លូវ​យន្តហោះ​​នៅ​ឯព្រលាន Heho បណ្ដាល​ឲ្យ​បាក់​កន្ទុយ​យន្តហោះ និង​បង្កជាអគ្គិភ័យ​ឆាប​ឆេះ កាលពី​ថ្ងៃអង្គារ​។

ក្រុមហ៊ុន​អាកាសចរណ៍ Bagan ដែល​បានហៅ​ឧប្បត្តិហេតុនេះ ថាជា​ ការ​ចុះ​ចត​យន្តហោះ​ដោយសារ​​មាន​គ្រោះ​អាសន្ន​ បាននិយាយថា ក្រុម​បាន​រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះហើយ ដែលមានផ្ទុក​កំណត់​ត្រាទិន្នន័យ​។

សាក្សី​ម្នាក់​បាន​ឲ្យដឹងថា យន្តហោះនោះ​មាន​ផ្សែង​និង​ភ្លើង​ឆាប​ឆេះ​ទៅហើយ​ មុននឹង​​យន្តហោះ បង្ខំ​ទម្លាក់​ខ្លួន​ចុះ​យ៉ាងគំហុក៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​