អ្នក​ស្រី យ៉ោម បុប្ផា សកម្ម​ជន​បឹង​កក់​ត្រូវ​តុលាការ​ដំបូង​ឲ្យ​ជាប់​គុក​៣​ឆ្នាំ

អ្នក​ស្រី យ៉ោម បុប្ផា សកម្ម​ជន​បឹង​កក់​ត្រូវ​តុលាការ​ដំបូង​ឲ្យ​ជាប់​គុក​៣​ឆ្នាំ

អ្នក​ស្រី យ៉ោម បុប្ផា សកម្ម​ជន​បឹង​កក់​ត្រូវ​តុលាការ​ដំបូង​ឲ្យ​ជាប់​គុក​៣​ឆ្នាំ

ដាក់បញ្ចូលថ្ងៃ 27 December 2012, 17:45 AEST

នៅ​គ្រា​នេះ​ដែរ​នៅ​ព្រឹក​មិញ​នេះ តុលាការ​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កាត់ក្ដី​ឲ្យ​អ្នក​ស្រី យ៉ោម​ បុប្ផា សកម្ម​ជន​អ្នក​ភូមិ​បឹង​កក់​ រួម​ទាំង​បង​ប្រុស និង​ប្អូន​ប្រុស​របស់​អ្នក​ស្រី​ ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​៣​ឆ្នាំ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ការ​ប៉ុន​ប៉ង​លើ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​២នាក់​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​។ 

លោក អ៊ូ វីរៈ ដែល​បាន​ចូល​រួម​នៅ​ក្នុង​សវនាការ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ឲ្យ​ដឹង​អំពី​សាល​ដីកា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

(សំឡេង​ អ៊ូ វីរៈ ៣)

ក្រៅ​ពី​នេះ​តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​អ្នក​ស្រី យ៉ោម បុប្ផា និង​បង​ប្អូន​ត្រូវ​បង់​ប្រាក់​សង​ជំងឺ​ចិត្ដ​ដល់​ជន​រង​គ្រោះ​ម្នាក់​៧ពាន់​៥រយ​ដុល្លារ​ផង​ដែរ​។

(សំឡេង​ អ៊ូ វីរៈ ៤)

អំបាញ់​មិញ​នេះ គឺ​ជា​ប្រសាសន៍​របស់​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ចូល​រួម​នៅ​ក្នុង​សវនាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​