តុលាការ​ឧទ្ធរណ៍​ខ្មែរ​​ចេញ​ដីកា​កាត់​ទោស​ ប៊ន សំណាង និង​សុខ សំអឿន​ ឲ្យ​ជាប់​គុក​២០​ឆ្នាំ

តុលាការ​ឧទ្ធរណ៍​ខ្មែរ​​ចេញ​ដីកា​កាត់​ទោស​ ប៊ន សំណាង និង​សុខ សំអឿន​ ឲ្យ​ជាប់​គុក​២០​ឆ្នាំ

តុលាការ​ឧទ្ធរណ៍​ខ្មែរ​​ចេញ​ដីកា​កាត់​ទោស​ ប៊ន សំណាង និង​សុខ សំអឿន​ ឲ្យ​ជាប់​គុក​២០​ឆ្នាំ

ដាក់បញ្ចូលថ្ងៃ 28 December 2012, 14:34 AEDT

នៅ​ព្រឹក​មិញ​នេះ តុលាការ​ឧទ្ធរណ៍​បាន​ចេញ​សាល​ដីកា​សម្រេច​ឲ្យ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ជាប់​ពន្ធនាគារ​ម្នាក់​២០​ឆ្នាំ។ 

លោក​ អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​តាម​ដាន​រឿង​នេះ​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ឲ្យ​ដឹង​ថា លោក​មាន​កា​រភ្ញាក់​ផ្អើល​ និង​រន្ធត់​ចំពោះ​ការ​កាត់​ក្ដី​នេះ។

(សំឡេង​លោក អ៊ូ វីរៈ ១)

លោក ប៊ន សំណាង និង​លោក​ សុខ សំអឿន ត្រូវ​បាន​ជាប់​ទោស​ពី​បទ​សម្លាប់​លោក​ ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​។ លោក​ទាំង​ពីរ​ធ្លាប់​ត្រូវ​តុលាការ​កំពូល​កាត់​ទោស​ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០០៨ ប៉ុន្ដែ​កន្លង​មក​បាន​ឲ្យ​ជន​ទាំង​ពីរ​ស្ថិត​នៅ​ក្រៅ​ឃុំ​។ រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ឧទ្ធរណ៍​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ និង​កាត់​ក្ដី​ឡើង​វិញ។

(សំឡេង​លោក អ៊ូ វីរៈ ២)

សូម​ជម្រាប​ថា លោក​ជា​វិជ្ជា​ត្រូវ​គេ​លប​បាញ់​ស្លាប់​នៅ​ក្រោយ​វត្ដ​លង្កាក្នុង​រាជ​ធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​