ទិដ្ឋា​ការ​តែ​មួយ​សម្រាប់​ទេស​ចរ​បរទេស​កម្សាន្ត​នៅ​កម្ពុជា​និង​ថៃ​អនុវត្ត​ចាប់​ពី​ថ្ងៃ​នេះ

ទិដ្ឋា​ការ​តែ​មួយ​សម្រាប់​ទេស​ចរ​បរទេស​កម្សាន្ត​នៅ​កម្ពុជា​និង​ថៃ​អនុវត្ត​ចាប់​ពី​ថ្ងៃ​នេះ

ទិដ្ឋា​ការ​តែ​មួយ​សម្រាប់​ទេស​ចរ​បរទេស​កម្សាន្ត​នៅ​កម្ពុជា​និង​ថៃ​អនុវត្ត​ចាប់​ពី​ថ្ងៃ​នេះ

ដាក់បញ្ចូលថ្ងៃ 27 December 2012, 18:17 AEST

ប្រទេស​កម្ពុជា​និង​ថៃ​ចាប់​ផ្ដើម​អនុវត្ត​​​គោល​នយោបាយចេញ​​ទិដ្ឋា​ការ​តែ​មួយឲ្យ​ទេសចរ​បរទេស​​ដើម្បី​ជំរុញ​កំណើន​ទេស​ចរ​បរទេស​ចូល​កម្សាន្ត​​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។

ចាប់​ពី​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​នេះ​ត​ទៅ​ជនបរទេស​​​ពីប្រទេស​​ចំនួន​​៣៦ រួម​មាន​ប្រទេស​អូស្រ្តាលី​ផង​ដែរ​នោះ នឹង​អាច​កាន់​ទិដ្ឋាការ​តែ​មួ​សម្រាប់​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​និង​ថៃ​។

ប្រទេស​កម្ពុជា​និង​ថៃ​គឺ​ជា​មាជិកនៃ​អង្គ​ការ​ ACMECS ដែល​ជា​​​សម្ពន្ធភាព​​អភិវឌ្ឍន៍​សេដ្ឋកិច្ចរវាង​ប្រទេស​ទាំង​៥​គឺ​កម្ពុជា ភូមា ឡាវ ថៃនិង​វៀតណាម ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ដង​ទន្លេ Ayeyawady ក្នុងប្រទេស​ភូមា ទន្លេ​ចៅ​ផ្រាយ៉ា​នៅ​ថៃ​និង​ទន្លេមេគង្គ។ តំណាង​ប្រទេស​ទាំង​នេះ​បាន​ពិភាក្សា​គ្នា​ច្រើន​គ្រា​មក​ហើយ​អំពីការ​អនុវត្ត​កម្មវិធី​​ទិដ្ឋាការ​តែ​មួយ ​ក៏​ប៉ុន្តែ​កម្ពុជានិង​ថៃ​គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​យល់​ស្រប​គ្នា​​អនុវត្ត​គោល​នយោបាយ​នេះ​។

វិទ្យុ​អូស្រ្តាលី​បាន​ព្យា​យាម​សុំ​ការ​ភ្លឺ​ផ្ទាល់​ពី​លោក​កុយ គួង អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​កម្ពូជា​នៅ​ព្រឹក​មិញ​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច។ យ៉ាង​ណាមិញ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​លើ​វ៉ិបសាយថ៍​របស់​​ក្រសួង​ការ​បរទេស​កម្ពុជា​នោះ តម្លៃ​ទិដ្ឋាការ​តែ​មួយ​គឺ​២០ដុល្លារ​សហរដ្ឋ​អាម៉េរិក​ហើយ​អាច​ស្នាក់​នៅ​បាន​រយៈ​៩០​ថ្ងៃ​សម្រាប់​ការ​ចុះ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​តម្លៃ​នេះ​សម្រាប់​ដំណើរ​ចេញ​ចូល​បាន​​តែ​មួយ​ជើងប៉ុណ្ណោះ​​ពី​ប្រទេស​ដើម​របស់​ជន​បរទេស។

កាសែត​បាងកក​ប៉ុស្ដិ៍​និង​កាសែត​ The Nation របស់​ថៃ​ក៏បាន​​ចុះ​ផ្សាយ​អំពី​ព័ត៌មាន​នៃ​ការ​អនុវត្ត​ទិដ្ឋា​ការ​តែ​មួយ​នេះ​ដែរ នៅ​ថ្ងៃ​នេះ ដោយ​បាន​បន្ថែម​ថា ជនបរទេស​អាច​សុំ​ទិដ្ឋាការ​បាន​ពី​ស្ថាន​ទូត​​នៃ​ប្រទេស​កម្ពុជា​ឬថៃ ហើយ​ស្ថាន​ទូត​ទាំង​ពីរ​នឹង​ធ្វើ​ការ​ជាមួយ​គ្នា។ ប្រទេស​កម្ពុជា​និង​ថៃ​ក៏ នឹង​បើក​ច្រក​អន្តរជាតិ​អ​ចិន្ត្រៃយ៍​ថែម​ទៀត​នៅ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​ប៉ៃលិនដើម្បី​ស​ម្រួល​ចរាចរណ៍​អ្នក​ទេសចរ​។

The Nation និយាយថា​សម្រាប់​ឆ្នាំ​២០១២ ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​បរទេស​ចំនួន​២១​លាន​នាក់ រីឯ​​កម្ពុជា​បាន​ទទួល​​២លាន​៣សែន​នាក់។ ប្រធាន​ក្រុមប្រឹក្សា​ទេស​ចរណ៍​ថៃ​និយាយថា​កម្មវិធី​ទិដ្ឋា​ការ​​ថ្មី​នេះ​កម្ពុជា​នឹង​បាន​ទទួល​ប្រ​យោជន៍​ដោយ​សារ​ទេសចរ​បរទេស​នៅ​ថៃ​នឹង​បន្ដ​ការ​ស្នាក់​នៅ​ដោយ​ធ្វើ​ដំណើរ​ទៅ​កម្ពុជា​៕ 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​