ការ​អនុវត្ដ​ច្បាប់​អាស៊ីត​នៅ​កម្ពុជា​នៅ​ទន់​ខ្សោយ

ការ​អនុវត្ដ​ច្បាប់​អាស៊ីត​នៅ​កម្ពុជា​នៅ​ទន់​ខ្សោយ

ការ​អនុវត្ដ​ច្បាប់​អាស៊ីត​នៅ​កម្ពុជា​នៅ​ទន់​ខ្សោយ

ដាក់បញ្ចូលថ្ងៃ 28 December 2012, 17:21 AEDT

បើ​តាម​ការ​ប្រមូល​ចង​ក្រង​ករណី​រឿង​ជះ​ទឹក​អាស៊ីត​នៅ​កម្ពុជា​ធ្វើ​ឡើង​ដោយ​អង្គការ​​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅ​ឆ្នាំ​២០១២​នេះ​ករណី​ជន​រង​គ្រោះ​ដោយ​សារ​ការ​ជះ​ទឹក​អាស៊ីត​មាន​ចំនួន​៦​ករណី។

បើ​តាម​របាយការណ៍ ដែល​វិទ្យុ​អូស្រ្ដាលី​ទទួល​បាន​ជន​រង​គ្រោះ​ចុង​ក្រោយ​គេ​ឈ្មោះ គ្រុយ​ អាំង​ឆេង អាយុ​២០​ឆ្នាំ​ធ្វើ​ការ​នៅ​កាស៊ីណូ​ក្រុង​ព្រះ​ស៊ីហនុ។ ​ព្រឹត្ដិការណ៍​ជះ​ទឹក​អាស៊ីត​លើ​រូប​នាង​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១២។

តាម​ការ​ឃ្លាំ​មើល​របស់​មជ្ឈ​មណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា​ ករណី​ជះ​ទឹក​អាស៊ីត​ទាំង​៦​នេះ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​នាំ​ជន​ណា​ម្នាក់​ឡើង​តុលាការ​នៅ​ឡើយ​ទេ ​ ហើយ​ថា ហេតុការណ៍​ជះ​ទឹក​អាស៊ីត​ទាំង​នេះ គឺ​ជា​ការ​ធ្វើ​តេស្ដ​មួយ​ទៅ​លើ​ច្បាប់​ប្រឆាំង​ការ​ជះ​ទឹក​អាស៊ីត​នៅ​ កម្ពុជា ថា​តើ​មាន​ការ​អនុវត្ដ​ច្បាប់​ពិត​ប្រាកដ​បានកម្រិត​ណា៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​