សហគមន៍​ខ្មែរ​​នៅ​អូស្ត្រាលី​ខក​ចិត្ត​ចំពោះ​ការ​កាត់​បន្ថយ​ការ​ផ្សាយ​ជា​ភាសា​ខ្មែរ​តាម​វិទ្យុ SBS

សហគមន៍​ខ្មែរ​​នៅ​អូស្ត្រាលី​ខក​ចិត្ត​ចំពោះ​ការ​កាត់​បន្ថយ​ការ​ផ្សាយ​ជា​ភាសា​ខ្មែរ​តាម​វិទ្យុ SBS

សហគមន៍​ខ្មែរ​​នៅ​អូស្ត្រាលី​ខក​ចិត្ត​ចំពោះ​ការ​កាត់​បន្ថយ​ការ​ផ្សាយ​ជា​ភាសា​ខ្មែរ​តាម​វិទ្យុ SBS

ដាក់បញ្ចូលថ្ងៃ 28 December 2012, 17:22 AEDT

សហគមន៍​ខ្មែរ​នៅក្នុង​ប្រទេស​អូស្រ្តាលី​គ្រោង​តវ៉ា​ទៅនឹង​ការ​កាត់​បន្ថយ​ម៉ោង​ផ្សាយ​​ភាសា​ខ្មែរ​ តាម​វិទ្យុ SBS ដែលជា​ស្ថានប័ន​សោត​ទស្សន៍​ផ្សាយជា​ពហុភាសា​ចំនួន​ជាង​៦០​ភាសា​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​។

លោក​ទុយ​ សាប៊ូ​ផារី​ ប្រធាន​កម្ម​វិធី​ភាសា​ខ្មែរ​នៃ​​វិទ្យុ SBS បាន​ប្រាប់ ​Radio Australia​ ថា ភាសា​ខ្មែរ​នឹង​ត្រូវ​បន្ថយ​ពី​៤ម៉ោង​ ក្នុង​មួយអាទិត្យ​ ឲ្យចុះ​មក​ត្រឹម​២ម៉ោង​ក្នុង​មួយ​អាទិត្យ​វិញ ដោយ​ចាប់​ផ្ដើម​ពី​ខែ​មេសា​ឆ្នាំ​២០១៣​​នេះ​ទៅ។

(សំឡេង​លោកទុយ​ សាប៊ូ​ផារី​)

លោកឯក សាវត្ថី ដែលជា​មេធាវី​​នៅ​ក្រុងស៊ីដនីយ៍ បាន​សម្ដែងនូវ​ការខក​ចិត្ត​ចំពោះ​ការ​បន្ថយ​ម៉ោង​ផ្សាយ​ភាសាខ្មែរ​ ដោយ​​លោក​លើក​ឡើងថា ការកាត់​បន្ថយ​ម៉ោង​ផ្សាយ​ភាសា​ខ្មែរ​គឺជា​ការបាត់​បង់​មួយ​ដ៏ធំ​សម្រាប់​ សង្គម​ខ្មែរ​នៅក្នុង​ប្រទេស​អូស្រ្តាលី៖

(សំឡេងលោក​​ឯក ​សា​វត្ថី)

លោក ឯក សាវត្ថី​ បានឲ្យដឹង​ទៀត សហគមន៍​ខ្មែរ​នឹង​ជួប​ប្រជុំ​ជាមួយ​អ្នក​គ្រប់​គ្រង​ស្ថាប័ន​សោត​ទស្សន៍ SBS ចំពោះ​ការ​កាត់​បន្ថយនេះ​នៅ​ក្រោយពេល​ចូល​ឆ្នាំ​ថ្មី​សកល​រួច។

ការកាត់ ​បន្ថយ​ការ​ផ្សាយនេះ គឺ​មិនមែន​មានតែ​ភាសា​ខ្មែរនោះ​ទេ ព្រោះ​ថា​ភាសា​ឡាវ​ និង​ភាសា​ដទៃ​ទៀត​ជាច្រើនក៏​ប្រឈមមុខនឹង​ការកាត់​បន្ថយនេះ​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​