ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ថ្ម​ប៉​ប្រះ​ទឹក​នៅ​ចិន​មាន​សំណឹក​ច្រើន

ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ថ្ម​ប៉​ប្រះ​ទឹក​នៅ​ចិន​មាន​សំណឹក​ច្រើន

ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ថ្ម​ប៉​ប្រះ​ទឹក​នៅ​ចិន​មាន​សំណឹក​ច្រើន

ដាក់​បញ្ចូល​ពេល 28 December 2012, 16:40 AEDT

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​រួម​គ្នា​រវាងប្រ​ទេស​ចិន​ និង​អូ​ស្ត្រាលី​បាន​រក​ឃើញ​ថា ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រ​ទេស​ចិន​បាន​បណ្តាល​ឲ្យ​ថ្ម​ប៉​ប្រះ​ទឹក​នៅ​តាម​ឆ្នេរ​ប្រ​ទេស​នេះ​មាន​ការ​រិច​រឹល​អស់​យ៉ាង​ហោច​ណាស់ ៨០%​ ក្នុង​អំ​ឡុង​ពេល​ ៣០ឆ្នាំ​កន្លង​មក​នេះ។

ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្រ្ត​មក​ពី ​មជ្ឈ​មណ្ឌល​សិក្សា​ពី​ថ្ម​ប៉​ប្រះ​ទឹក​នៃ​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​អូ​ ស្ត្រាលី និង​វិទ្យា​ស្ថាន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សិក្សា​ពី​វិទ្យា​សាស្រ្ត​ សមុទ្រ។

លោក​សាស្រ្តា​ចារ្យ Terry Hughes ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​ក្នុង​ក្រុម​នេះ​បាន​ប្រាប់ Radio Australia ថា​ថ្ម​ប៉​ប្រះ​ទឹក​នៅ​តាម​បណ្តោយ​ឆ្នេរ​នៃ​ប្រ​ទេស​ចិន​ដី​គោគ និង​​សមុទ្រ​ចិន​ខាង​ត្បូង​បង្ហាញ​ពី​ការ​រិច​រឹល​គួរ​ឲ្យ​ព្រួយ​បារម្ភ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​