ដុល្លារ​អូ​ស្ត្រាលី​ធ្លាក់​ចុះ​ខណៈ​តម្រូវ​ការ​ដុល្លារ​អា​ម៉េ​រិក​មាន​ការ​កើន​ឡើង

ដុល្លារ​អូ​ស្ត្រាលី​ធ្លាក់​ចុះ​ខណៈ​តម្រូវ​ការ​ដុល្លារ​អា​ម៉េ​រិក​មាន​ការ​កើន​ឡើង

ដុល្លារ​អូ​ស្ត្រាលី​ធ្លាក់​ចុះ​ខណៈ​តម្រូវ​ការ​ដុល្លារ​អា​ម៉េ​រិក​មាន​ការ​កើន​ឡើង

ដាក់​បញ្ចូល​ពេល 28 December 2012, 16:43 AEST

អត្រា​ដូរ​ប្រាក់​ដុល្លារ​អូ​ស្ត្រាលី​​បាន​ធ្លាក់​ចុះ​ធៀប​នឹង​រូបិយ​ប័ណ្ណ​សំខាន់ៗ​មួយ​ចំនួន​ទៀត ខណៈ​ពេល​ដែល​បណ្ដា​វិនិយោគិន​មាន​ការ​បារម្ភ​ពី​កង្វះ​ខាត​ថវិកា​ជាតិ​​​នៅ​សហ​រដ្ឋ​អា​ម៉េ​រិក។

ផ្សារ​ភាគ​ហ៊ុន​នៅ Wall Street បាន​ធ្លាក់​ចុះ​កាល​ពី​យប់​មិញ ហើយ​ដុល្លារ​អូ​ស្ត្រាលី​កំពុង​តែ​ធ្លាក់​ចុះ ខណៈ​ពេល​ដែល​ទី​ផ្សារ​កំពុង​តែ​រង់​ចាំការ​ចរ​ចា​ស្ដី​អំពី​ឆ្នាំ​ហិរញ្ញ​ វត្ថុ​ថ្មី​រវាង​ប្រ​ធានា​ធិបតី​សហរដ្ឋ​អា​ម៉េ​រិក​លោក បា​រ៉ាក់​ អូ​បា​ម៉ា និង​គណបក្ស​សា​ធារណ​រដ្ឋ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​វិញ​នៅយប់​នេះដើម្បី​ សម្រេច​ពី​ស្ថាន​ភាព​ថវិកា​ជាតិ​ឆ្នាំ ២០១៣ ខាង​មុខ​។

ការ​ចរ​ចា​នេះ​នេះ​រយៈ​ពេល​បួន​ថ្ងៃ​មុន​នឹង​ឈាន​ដល់​ការ​ធ្វើ​សេចក្តី​សម្រេច។

អ្នក ​យុទ្ធ​សាស្រ្ត​រូបិយប័ណ្ណ​ជាន់​ខ្ពស់​របស់​ធនា​គារ Westpac ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​លោក Sean Callow បាន​មាន​ប្រ​សាសន៍​ថា​ភាព​មិន​ប្រាកដ​ប្រ​ជា​បណ្តាល​ឲ្យ​មាន​តម្រូវ​ការ​ ដុល្លារ​សហរដ្ឋ​អា​ម៉េ​រិក​កាន់​តែ​ច្រើន។

ជា​ការ​ពិត​ មនុស្ស​ម្នាក់ៗ​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព ហើយ​រូបិយប័ណ្ណ​ដែល​មាន​សុវត្ថិភាព​នោះ​គឺ​ដុល្លារ​អា​ម៉េ​រិក ពី​ព្រោះ​គេ​ត្រូវ​ការ​វា​ច្រើន​បំផុត​ក្នុង​ការ​វិនិយោគ​សាច់​ប្រាក់​នៅ​ ក្នុង​សុវត្ថិ​ភាព​រតនា​គារ​អា​ម៉េ​រិក ដូច្នេះ​ក្នុង​ស្ថាន​ភាព​​បែប​នេះ ដុល្លារ​អូ​ស្ត្រាលី​មាន​ទំនោរ​ទៅ​រក​ការ​ធ្លាក់​ចុះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​