ជន​ជាតិ​អង់​គ្លេស​មួយ​រូប​អាច​ទទួល​ទោស​ប្រ​ហារ​ជីវិត​នៅ​ប្រ​ទេស​ថៃ

ជន​ជាតិ​អង់​គ្លេស​មួយ​រូប​អាច​ទទួល​ទោស​ប្រ​ហារ​ជីវិត​នៅ​ប្រ​ទេស​ថៃ

ជន​ជាតិ​អង់​គ្លេស​មួយ​រូប​អាច​ទទួល​ទោស​ប្រ​ហារ​ជីវិត​នៅ​ប្រ​ទេស​ថៃ

ដាក់​បញ្ចូល​ពេល 28 December 2012, 16:48 AEST

អ្នក​ប្រ​ដាល់​សេរី​ជន​ជាតិ​អង់​គ្លេស​មួយ​រូប​ ដែល​ត្រូវ​គេ​ធ្វើ​បត្យា​ប័ន​ត្រ​ឡប់​ទៅ​ប្រ​ទេស​ថៃ​វិញ​អាច​ទទួល​ទោស​ប្រ​ហារ​ជីវិត​បន្ទាប់​ពី​បុរស​រូប​នេះ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​ជន​ជាតិ​អា​ម៉េ​រិក​មួយ​រូប​នៅ​កោះ​ទេសចរណ៍​ភូកេត។

ព្រះ​រាជ​អា​ជ្ញា​បាន​ចោទ​ប្រ​កាន់​លោក Lee Aldhouse ថា​បាន​ចាក់​សម្លាប់​លោក Marine, Dashawn Longfellow អា​យុ ២៣​ឆ្នាំ បន្ទាប់​ពី​មាន​ការ​វាយ​តប់​គ្នា​នៅ​ក្នុង​ក្លឹប​កំសាន្ត​មួយ​កាល​ពី​ឆ្នាំ ២០១០។

បន្ទាប់​ពី​បាន​ចាក់​គេ​សម្លាប់​រួច​ហើយ​លោក Aldhouse បាន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ប្រ​ទេស​អង់​គ្លេស​វិញ ហើយ​ត្រូវ​អា​ជ្ញា​ធរ​ធ្វើ​បត្យា​ប័ន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ក្នុង ​ខែ​នេះ។

មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹងថា​ គេ​បាន​ចោទ​ប្រ​កាន់​បុរស​រូប​នេះ​ពី​បទ​មនុស្ស​ឃាត​កាល​ពី​ម្សិល​មិញ ហើយ​បាន​ស្នើ​ឲ្យ​ឃុំ​ខ្លួន​រង់​ចាំ​ការ​កាត់​ទោស​នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​ ក្រោយ​។

ប្រ​សិន​បើ​តុលាការ​រក​ឃើញ​ថា​រូប​លោក​ជា​ឃាត​ករ រូប​លោក​អាច​ទទួល​ទោស​ប្រ​ហារ​ជីវិត ឬ​ជាប់​គុក​អស់​មួយ​ជីវិត៕

រឿង​​សំខាន់​ៗ​