រដ្ឋមន្រ្ដី​ការ​បរទេស​អាម៉េរិក​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ

រដ្ឋមន្រ្ដី​ការ​បរទេស​អាម៉េរិក​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ

រដ្ឋមន្រ្ដី​ការ​បរទេស​អាម៉េរិក​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ

ដាក់​បញ្ចូល​ពេល 31 December 2012, 16:43 AEST

លោក​ស្រី Hillary Clinton រដ្ឋមន្រ្ដី​ការ​បរទេស​អាម៉េរិក​បាន​ចូល​មន្ទីរ​ពេទ្យ​ដោយ​សារ​បញ្ហា​កក​ឈាម។

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ក្រុង​ញូវយ៉ក​កំពុង​តែ​ព្យាបាល​លោក​ស្រី​ដោយ​ឲ្យ​ថ្នាំ​ទប់​ទល់​នឹង​ការ​កក​ឈាម​ ហើយ​នឹង​បន្ដ​ឃ្លាំ​មើល​សុខ​ភាព​លោក​ស្រី​រយៈ​ពេល​៤៨​ម៉ោង​ទៀត​ ដើម្បី​ចាំ​មើល​ថា តើ​គេ​ត្រូវ​ការ​ចំណាត់​ការ​អ្វី​បន្ថែម​ទៀត។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាម៉េរិក​និយាយ​ថា បញ្ហា​កក​ឈាម​នេះ គឺ​បណ្ដាល​មក​ពី​លោក​ស្រី​បាន​ដួល​បណ្ដាល​ឲ្យ​ក្រឡក​ខួរ​​កាល​ពី​ដើម​ខែ​នេះ។ មន្រ្ដី​អាម៉េរិក័ង​ម្នាក់​កាល​ពី​ពាក់​កណ្ដាល​ខែ​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ស្រី Clinton បាន​បះ​ទង្គិច​ក្បាល​ក្រោយ​ពី​លោក​ស្រី​ខ្សោះ​ជាតិ​ទឹក និង​ដួល​សន្លប់។

មាន​របាយការណ៍​ថា លោក​ស្រី​បាន​ឈឺ​ដោយ​សារ​តែ​មាន​វីរុស​នៅ​ក្នុង​ពោះ​កាល​គ្រា​នោះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​