រដ្ឋាភិបាល​ឥណ្ឌា​រង​សម្ពាធ​ជុំវិញ​បញ្ហា​ហិង្សា​លើ​ស្រ្ដីភេទ​

រដ្ឋាភិបាល​ឥណ្ឌា​រង​សម្ពាធ​ជុំវិញ​បញ្ហា​ហិង្សា​លើ​ស្រ្ដីភេទ​

រដ្ឋាភិបាល​ឥណ្ឌា​រង​សម្ពាធ​ជុំវិញ​បញ្ហា​ហិង្សា​លើ​ស្រ្ដីភេទ​

ដាក់​បញ្ចូល​ពេល 31 December 2012, 17:08 AEST

រដ្ឋាភិបាល​ឥណ្ឌា​កំពុង​តែ​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ឲ្យ​មាន​ ការ​រឹត​បន្ដឹង​ច្បាប់​ប្រឆាំង​ការ​រំលោភ​មនុស្ស​ ក្រោយ​ពី​មរណភាព​របស់​និស្សិត​ស្រី​ឥណ្ឌា​ម្នាក់​កាល​ពី​ចុង​សប្ដាហ៍​នេះ។ នាង​ត្រូវ​បាន​ក្រុម​ជន​ខិល​ខូច​ព្រួត​គ្នា​រំលោភ រួច​ធ្វើ​បាប​រាង​កាយ​នាង​ កាល​ពី​ដើម​ខែ​នេះ​នៅ​ក្នុង​ក្រុង​ញូវដេលី​ប្រទេស​ឥណ្ឌា។

ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស​ឥណ្ឌា​បាន​នាំ​គ្នា​ដុត​ភ្លើង​ទៀន​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​និស្សិត​ស្រី​នេះ ដែល​គេ​មិន​បាន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង។ ក្រោយ​ព្រឹត្ដិការណ៍​ខ្លោច​ផ្សារ​នេះ និស្សិត​ស្រី​នេះ​បាន​ទទួល​ងារ​ជា "កូន​ស្រី​របស់​ប្រទេស​ឥណ្ឌា"។

នាង​មាន​អាយុ​២៣​ឆ្នាំ ហើយ​បាន​ស្លាប់​កាល​ពី​ចុង​សប្ដាហ៍​ដោយ​សារ​តែ​របួស​គ្រាំ​គ្រា​ខ្លាំង ដោយ​សារ​តែ​នាង​ត្រូវ​បុរស​៦​នាក់​ព្រួត​ដៃ​គ្នា​រំលោភ ហើយ​វាយ​ដំ​នៅ​លើ​រថយន្ដ​ក្រុង​ រួច​បោះ​នាង​ចេញ​ពី​លើ​រថយន្ដ​នោះ។

ការ​វាយ​ប្រហារ​លើ​រូប​នាង បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​ឥណ្ឌា​ទូទាំង​ប្រទេស​មាន​ការ​ខឹង​ក្រោធ​យ៉ាង​ខ្លាំង​អំពី​អត្រា​ខ្ពស់​នៃ​ការ​បំពាន​លើ​ស្រ្ដីភេទ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ឥឡូវ​នេះ​រដ្ឋាភិបាល​ឥណ្ឌា​កំពុង​រង​សម្ពាធ​ធ្ងន់​ធ្ងរ​ឲ្យ​ចាត់​វិធាន​ការ​ចំពោះ​រឿង​នេះ។

រដ្ឋាភិបាល​កំពុង​គិត​គូរ​ពិចារណា​លើ​ការ​រឹត​បន្ដឹង​ច្បាប់​ជា​ច្រើន​ទាក់​ទង​នឹង​ការ​រំលោភ​មនុស្ស​។ ក្នុង​នោះ​រួម​ទាំង​ការ​ដាក់​គុក​ជន​ល្មើស​ដល់​ទៅ​៣០​ឆ្នាំ, ការ​រៀប​ចំ​ការ​ធ្វើ​សវនាការ​លើ​ជន​ល្មើស​ឲ្យ​បាន​ត្រឹម​ត្រូវ​សម​ស្រប និង​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ថ្នាំ​បញ្ចុះ​កាម​តណ្ហា​សម្រាប់​ជន​ល្មើស។

មាន​របាយការណ៍​មក​ថា និស្សិត​ពេទ្យ​ស្រី​នេះ បាន​មាន​គម្រោង​រៀប​ការ​ជា​មួយ​នឹង​មិត្ដ​ប្រុស​របស់​នាង​ផង​ដែរ។ អនាគត​ស្វាមី​របស់​នាង ក៏​បាន​រង​ការ​វាយ​ប្រហារ​​យ៉ាងដំណំ​ពី​ជន​អន្ធពាល​ទាំង​នោះ​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​