សហគមន៍​ខ្មែរ​នៅ​​រដ្ឋ​វិចថូរៀ​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល

សហគមន៍​ខ្មែរ​នៅ​​រដ្ឋ​វិចថូរៀ​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល

សហគមន៍​ខ្មែរ​នៅ​​រដ្ឋ​វិចថូរៀ​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល

ដាក់​បញ្ចូល​ពេល 31 December 2012, 17:18 AEST

កាល​ពី​ថ្ងៃ​ទី ២៨ដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ឆ្នាំ ២០១២​ កន្លង​ទៅ​នេះ​ សហ​គមន៍​ខ្មែរ​នៅ​ទី​ក្រុង​មិល​ប៊ិន​បាន​ប្រា​រព្ធ​ពិ​ធី​ឆ្លង​ឆ្នាំ​សកល​ ឆ្នាំ ២០១២ ចូល​ឆ្នាំ ២០១៣ ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​វត្ត​ខ្មែរ​ចំនួន​ពីរ គឺ​វត្ត​ខ្មែរ​មែល​ប៊ិន និង​វត្ត​ពុទ្ធ​រង្ស៊ី​មិល​ប៊ិន​។

នៅ​ក្នុង​ពិ​ធី​បុណ្យ​អប​អរ​ឆ្លង​ឆ្នាំ​នៅ​វត្ត​ទាំង​​ពីរ​នេះ​ មាន​ការ​ប្រ​គំ​តន្ត្រីដោយ​មាន​តា​រា​ចំរៀង​អញ្ជើញ​មក​ពី​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ព្រម​ទាំង​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ​ពី​សំណាក់​បង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​ទី​ក្រុង​មែល​ប៊ិន។

មិន​តែ​ប៉ុណ្ណោះ​នៅ​តាម​ទី​អារាម​នីមួយៗ​មាន​លក់​នូវ​ម្ហូប​ខ្មែរ​ជា​ច្រើន​មុខ​ដូច​ជា​នំ​បញ្ចុក, បបរ​គ្រឿង, សាច់​គោ​អាំង, ពោត​អាំង, កំពិស​ចៀន, នំ​ផ្លែ​អាយ ព្រម​ទាំង​មុខ​ម្ហូប​ជា​ច្រើន​ទៀត​ ដែល​ថវិកា​ចំណេញ​បាន​មក​ពីការ​លក់​ដូរ​ទាំង​អស់​នឹង​ត្រូវ​យក​ទៅ​កសាង​វត្ដ​ទាំង​ពីរ​ដើម្បី​បម្រើ​សេវា​សហគមន៍​។

អ្នក​ចូល​រួម​មួយ​រូបៗ​បង្ហាញនូវ​អា​រម្មណ៍​រីក​រាយ​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ជា​ឱ​កាស​ក្នុង​ការ​ទទួល​បាន​នូវ​ការ​កំដរ​អារម្មណ៍​ជា​មួយ​នឹង​បទ​ចំរៀង​ខ្មែរ​ និង​ភ្លក់​រស់​ជាតិ​ម្ហូប​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ឱកាស​ក្នុង​ការ​ជួប​ជុំ​មិត្ត​ភក្ដិ​ព្រម​ទាំង​ជា​ការ​រួមចំណែក​កសាង​ទី​អារាម​មណ្ឌល​វប្បធម៌​ ដែល​ជា​និមិត្ដ​រូប​​បញ្ជាក់​ពី​ព្រលឹង​ខ្មែរ​ផង​ដែរ។

សូម​បញ្ជាក់​ថា​ជា​រៀង​រាល់​ឆ្នាំ ពិ​ធី​បុណ្យ​អប​អរ​ចូល​ឆ្នាំ​សកល​តែង​តែ​រៀប​ចំ​ធ្វើ​ឡើង​នៅ​តាម​ទី​អា​រាម​នា​ចុង​សប្តាហ៍​ចុង​ក្រោយ​នៃ​ឆ្នាំ​នីមួយៗ៕

រឿង​​សំខាន់​ៗ​