អ្នកវិភាគ​ព្យាករថា​អាម៉េរិក​នឹង​មាន​បញ្ហា​សេដ្ឋកិច្ច​គួរឲ្យ​ភ័យខ្លាច

អ្នកវិភាគ​ព្យាករថា​អាម៉េរិក​នឹង​មាន​បញ្ហា​សេដ្ឋកិច្ច​គួរឲ្យ​ភ័យខ្លាច

អ្នកវិភាគ​ព្យាករថា​អាម៉េរិក​នឹង​មាន​បញ្ហា​សេដ្ឋកិច្ច​គួរឲ្យ​ភ័យខ្លាច

ដាក់បញ្ចូលថ្ងៃ 1 January 2013, 15:37 AEDT

ព្រម​ពេល​នេះ​ដែរ ​អ្នកវិភាគ​មួយចំនួន​បាន​ព្យាករអំពី​បញ្ហា​យ៉ាងធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​​អាម៉េរិក បើសិនជា​ សភា​អាម៉េរិក​មិនអាច​សម្រេចបាននូវ​កិច្ចព្រមព្រៀង​មួយ​ទៅតាម​កាលបរិច្ឆេទនៅថ្ងៃ​​ទី​១​ខែមករានេះ​ទេនោះ។

យ៉ាង​ណា​មិញ   លោក James Galbraith សេដ្ឋ​វិទូ​​អាម៉េរិកមួយរូប​មកពី​សកលវិទ្យាល័យ​ Texas បាននិយាយ​ប្រាប់​ Radio Australia ថា សមាជិកសភា​អាម៉េរិក​នៅពេល​២ទៅ​៣ថ្ងៃ​បន្ថែមទៀត។

លោកថា ទស្សនទាន​នៃកាលបរិច្ឆេទនៅ​ដំណាច់​ឆ្នាំ មិនមែនជា​រឿង​តឹងតែង​ដែល​មិន​អាច​​សម្រប​សម្រួល​បាននោះទេ។ ​អ្នកសេដ្ឋកិច្ចរូបនេះ ក៏បាន​ឲ្យដឹងទៀតថា អត្រា​ពន្ធដារ​ពិតជា​នឹង​ផ្លាស់ប្ដូរ ក៏ប៉ុន្តែ​អត្រា​ពន្ធ​ដែល​ត្រូវ​ហូតទុក​ នឹង​មិនផ្លាស់​ប្ដូរភ្លាម​នោះទេ ហើយក៏គ្មាន​ផល​វិបាក​អ្វី​ត្រូវកើតឡើង​ដល់​សេដ្ឋកិច្ច​ នៅក្នុង​រវាងពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៅក្នុង​ខែមករានេះដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​